​ឆ័យលី ​ដាឡែន ​បង្ហាញមុខ​កូនប្រុស ចំថ្ងៃខួប​កំណើត | BayKdang ​ឆ័យលី ​ដាឡែន ​បង្ហាញមុខ​កូនប្រុស ចំថ្ងៃខួប​កំណើត | BayKdang

​ឆ័យលី ​ដាឡែន ​បង្ហាញមុខ​កូនប្រុស ចំថ្ងៃខួប​កំណើត

(ភ្នំពេញ)៖ បន្ទាប់ពីតារាសម្ដែង ឆ័យលី ដាឡែន បានព្យាយាមលាក់បាំងនូវពត៌មានដ៏រសើប ដែលបានលេចឮថា នាងកំពុងព្យាយាមលាក់បាំងពីរឿងរ៉ាវមានកូនប្រុសម្នាក់អាយុ ២ខែ ដោយមិនបង្ហាញមុខកូនប្រុសឲ្យមហាជន បានដឹងជាសាធារណៈនោះ ស្រាប់តែនាថ្ងៃកំណើត ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ នាងបានធ្វើឲ្យមហាជន ក៏ដូចជា មិត្តភក្ដិនៅក្នុងរង្វង់សិល្បៈ មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានបង្ហាញមុខមាត់ក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលនាងធ្លាប់ បានព្យាយាមលាក់បាំង អស់រយៈពេលជាយូរមកហើយ។

តាមប្រភពព័ត៌មានជិតស្និទ្ធនឹងតារាសម្ដែងខាងលើ បានបង្ហើបឲ្យដឹងថា មុនឈានដល់ថ្ងៃកំណើត ឆ័យលី ដាឡែន បានចំណាយពេលវេលា ដើរចែកលិខិតអញ្ជើញមិត្តភក្តិជាច្រើន ដើម្បីចូលរួមនៅក្នុងថ្ងៃកំណើត។ ដំបូងឡើយ នាងគិតថា នឹងមិនរៀបចំពិធីនេះឡើយ ព្រោះគិតថា ខ្លួនមានអាយុ ច្រើនហើយ ព្រមទាំងមិនចង់រៀបចំពិធីដូចក្មេងៗនោះទេ ប៉ុន្តែដោយសារ នាងចង់បង្ហាញមុខមាត់ពិត របស់កូនប្រុសខ្លួនជាសាធារណៈផង ទើបនាងសម្រេចចិត្តរៀបចំពិធីធំដុំបែបនេះ តែម្ដងទៅ។

ឆៃលី ដាឡែន មិនធ្លាប់ប្រកាសថាខ្លួនមានផ្ទៃពោះនោះទេ បើទោះបីជានាងរៀបការអស់ជាច្រើនឆ្នាំក្តី ទើបតែប៉ុន្មានខែមុន ស្រាប់តែនៅសុខៗ នាងបានបង្ហាញមុខមាត់កូនប្រុសដ៏ទ្រលុកទ្រលន់ គួរឲ្យស្រឡាញ់ រហូតធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញ ឆៃលី ដាឡែន បានប្រកាសក្តែងៗថា ក្មេងប្រុសដែលគ្រប់គ្នាបានឃើញនៅក្នុង ពិធីកំណើតរបស់នាងនោះ គឺជាកូនប្រុសរបស់នាង យ៉ាងពិតប្រាកដ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77