សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិកខាងមុននេះ Canon និង Nikon ត្រៀមកាមេរ៉ាដាក់ឃ្លាំងរួចរាល់ហើយ! | BayKdang សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិកខាងមុននេះ Canon និង Nikon ត្រៀមកាមេរ៉ាដាក់ឃ្លាំងរួចរាល់ហើយ! | BayKdang

សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិកខាងមុននេះ Canon និង Nikon ត្រៀមកាមេរ៉ាដាក់ឃ្លាំងរួចរាល់ហើយ!

មិន​ខុស​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រាល់​ឆ្នាំ​ ក្រុមហ៊ុន​ Canon និង Nikon តែង​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​​សម្ភារៈ​ផ្នែក​ថត​រូប​ដ៏​ធំ​មួយ​ សម្រាប់​អ្នក​ថត​រូប​ដែល​មក​ចូល​រួម​ផ្ដិត​យក​ទិដ្ឋភាព​នៃ​​ព្រឹត្តិការណ៍។

Canon ​បាន​ឲ្យ​ដឹង​ថា​​ខ្លួន​បាន​​សម្ភារៈ​ចំនួន​ ១ ៣៥៩ គ្រឿង​ខុស​ៗ​គ្នា ដែល​ក្នុង​នោះ​​​រួម​មាន​កាមេរ៉ា​ចំនួន​ ២០៥ គ្រឿង និង​ឡេន​ ៥២០ គ្រាប់។ កាមេរ៉ា​ចំនួន​ ១០០ គ្រឿង​គឺ​ជា​ម៉ូដែល​ 1 DX Mark II ដែល​មួយ​គ្រឿង​មាន​តម្លៃ​ ៥ ៥០០ ដុល្លារ​ឯណោះ។ ​បន្ថែម​ពី​នេះ​​គេ​ក៏​មាន​គ្រឿង​​បន្លាស់​​ខុស​ៗ​គ្នា​ចំនួន​ ៧០០ ​សម្រាប់​​ផ្គត់ផ្គង់​ដល់​អ្នក​ថត​រូប​ ពេល​ត្រូវ​ការ។

ឃ្លាំង Canon ៖

​ដោយ​ឡែក​នៅ​ក្នុង​ឃ្លាំង​របស់​ Nikon វិញ​ មាន​ផ្ទុក​​កាមេរ៉ា​ D5, D850 និង​ ឡេន​ជា​ច្រើន​ប្រភេទ។ តួ​លេខ​នៃ​សម្ភារៈ​របស់​ Nikon មិន​​មាន​ប្រភព​ណា​អាច​បង្ហើប​បាន​នោះ​ទេ​ ប៉ុន្តែ​គេ​​ដឹង​ថា​ពួក​វា​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​ទំនើប​រាប់​រយ​គ្រឿង។ ​

ឃ្លាំង Nikon ៖

ទាំង​ Canon និង Nikon ក៏​បាន​​នាំ​យក​បុគ្គលិក​បច្ចេកទេស​​សរុប​​ ៦០ រូប​ពី​ ១០ ប្រទេស​ផ្សេង​គ្នា​ ដើម្បី​​​បម្រើ​ការ​ដល់​អ្នក​ថត​រូប​ ដូច​ជា​​សម្អាត និង​ ពិនិត្យ​ ឧបករណ៍​ជា​ដើម៕​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77