តម្រាយ​ផ្លូវ​​​​រថយន្តក្រុង​​សាធារណៈ របស់​រាជធានីភ្នំពេញ! | BayKdang តម្រាយ​ផ្លូវ​​​​រថយន្តក្រុង​​សាធារណៈ របស់​រាជធានីភ្នំពេញ! | BayKdang

តម្រាយ​ផ្លូវ​​​​រថយន្តក្រុង​​សាធារណៈ របស់​រាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កាត់បន្ថយការកកស្ទុះចរាចរណ៍ផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានរថយន្តក្រុងសាធារណៈ។

ជាមួយគ្នានេះ សិស្ស និស្សិត ព្រះសង្ឃ ជនចាស់ជរា កម្មករ កម្មការិនី និងកីឡាករ កីឡាការិនី ត្រូវបានអនុញ្ញាតឲ្យជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃផងដែរ។

តើលោកអ្នកដឹងថា ផ្លូវរត់របស់រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ មានប៉ុន្មានខ្សែ ឬរត់កាត់លើផ្លូវណាខ្លះ? នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមលើកយកនូវផែនទីតម្រាយផ្លូវរត់ របស់រថយន្តក្រុងសាធារណៈ ដែលកំពុងប្រតិបត្តិការ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នជូនប្រិយមិត្តអ្នកអានបានជ្រាប។

ខ្សែរត់ទី១៖ ពីចំណងគីឡូម៉ែត្រលេខ៩ ដល់ចំណតបឹងឈូក (ច្បារអំពៅ)

ចេញពីចំណតគីឡូម៉ែត្រលេខ៩ ដល់ចំណតបឹងឈូក ដោយឆ្លងកាត់ផ្លូវជាតិលេខ៥ រង្វង់មូលស្តាតចាស់ មហាវិថីព្រះមុនីវង្ស ផ្សារច្បារអំពៅ កំណាត់ផ្លូវជាតិលេខ១ ស្ថានីយ៍ចំណតបឹងឈូក។

ខ្សែរត់ទី២៖ ពីផ្សារអ៊ីអន២ ដល់ក្រុងតាខ្មៅ

ចេញពីចំណតរថយន្តផ្សារអ៊ីអន២ តាមផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ស្តុបកាំកូស៊ីធី អង់តែនទួលគោក ផ្លូវលេខ៧០ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំមហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ខ្សែរត់ទី៣៖ ពីសួនច្បារឬស្សីកែវ ដល់ បុរីសន្តិភាព២

ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្ស៊ី រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដល់ចំណតបុរីសន្តិភាព២។

ខ្សែរត់ទី៤A៖ ពីសួនច្បារឬស្សីកែវ ដល់បុរីសន្តិភាព២

ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី វិធីហ្សាលដឺហ្គោល ស្ដុបនាងគង្ហីង ស្ដុបអាងទឹកអូឡាំងពិត វិថីព្រះមុន្នីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវវេងស្រេង ស្ដុបអាងទឹកកាណាឌីយ៉ា ផ្សារទួលពង្រ ដល់ចំណតបុរីសន្តិភាព២។

ខ្សែរត់ទី៤B៖ ពីសួនច្បារឬស្សីកែវ ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី វិថីហ្សាលដឺហ្គោល ស្តុបនាងគង្ហីង ស្តុបអាងទឹកអូឡាំងពិក វិថីព្រះមុន្នីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវវេងស្រេង រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ខ្សែរត់ទី៥៖ ពីផ្សារអ៊ីអន២ ដល់ផ្សារអ៊ីអន១

ចេញពីចំណតផ្សារអ៊ីអន២ តាមផ្លូវលេខ១០០៣ បត់ឆ្វេងតាមផ្លូវលេខ១៩៦៦ ឆ្ពោះទៅផ្លូវលេខ៥៩៨ ផ្លូវលេខ៣៣៧ បត់ស្ដាំតាមផ្លូវលេខ៥៦៦ សាលាបឋមសិក្សាទួលគោក វិថីគីមអ៊ីលស៊ុង កាត់ក្រោមស្ពានអាកាស៧មករា មហាវិថីម៉ៅសេទុង ស្ដុបបូកគោ ស្ដុបជលផល វិថីសុធារស ដល់ចំណតផ្សារអ៊ីអន១។

ខ្សែរត់ទី៦៖ ផ្សាររុងរឿង (ជ្រាយចង្វារ) ដល់ ផ្សារសេនជូរីផ្លាហ្សា (ពោធិ៍សែនជ័យ)

ចេញពីចំណតផ្សារបុរីរុងរឿង ផ្លូវជាតិលេខ៦ ស្ពានជ្រោយចង្វារ រង្វង់មូលកួចកាណុង ផ្លូវលេខ៧០ អង់តែនទួលគោក ស្ដុបកាំកូស៊ីធី ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ផ្លូវសម្ដេច ជា ស៊ីម បត់ឆ្វេងតាមផ្លូវឧកញ៉ា ទ្រី ហេង ដល់មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេង ឆ្ពោះទៅដល់ចំណតផ្សារសេនជូរីផ្លាហ្សា។

ខ្សែរត់ទី៧A៖ ពីគីឡូម៉ែត្រលេខ៩ ដល់ផ្សារអ៊ីអន១

ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ បត់តាមវិថីទេពផន ផ្សារដេប៉ូ កាត់ស្ដុបនាងគង្ហីង ផ្សារអូរឬស្សី បត់ស្ដាំតាមមហាវិថីព្រះមុនីវង្ស បត់ឆ្វេងតាមមហាវិថីព្រះសីហនុ មហាវិថីព្រះនរោត្តម បត់ឆ្វេងតាមវិថីឧកញ៉ាជ្រុនយូហាក់ វិថីព្រះសុធារស ដល់ចំណតផ្សារអ៊ីអន១។

ខ្សែរត់ទី៧B៖ ពីគីឡូម៉ែត្រលេខ៩ ដល់ផ្សារច្បារអំពៅ

ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ កាត់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ស្ដុបក្បាល់ថ្នល់ ឆ្លងកាត់ស្ពានព្រះមុនីវង្ស ដល់ចំណតច្បារអំពៅ។

ខ្សែរត់ទី៨៖ ពីគីឡូម៉ែត្រលេខ៩ ដល់ផ្សារបុរីរុងរឿងចេញ

ពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ កាត់ស្ពានព្រែកព្នៅ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ៦ ដល់ចំណតផ្សារបុរីរុងរឿង។

ខ្សែរត់ទី៩៖ ពីបុរីសន្តិភាព២ ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ចេញពីចំណតបុរីសន្តិភាព២ ផ្លូវជាតិលេខ៣ សួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវប្រទះឡាង តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ត្រឡប់មកបុរីសន្តិភាព២វិញ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77