តារាសម្តែងកូរ៉េ​ Lee Joon ត្រូវបាន​រាយការណ៍ថា ប៉ុនប៉ងធ្វើ​អត្តឃាត ពេលកំពុង​បម្រើការងារ​យោធា​ | BayKdang តារាសម្តែងកូរ៉េ​ Lee Joon ត្រូវបាន​រាយការណ៍ថា ប៉ុនប៉ងធ្វើ​អត្តឃាត ពេលកំពុង​បម្រើការងារ​យោធា​ | BayKdang

តារាសម្តែងកូរ៉េ​ Lee Joon ត្រូវបាន​រាយការណ៍ថា ប៉ុនប៉ងធ្វើ​អត្តឃាត ពេលកំពុង​បម្រើការងារ​យោធា​

(កូរ៉េ)៖ មានសេចក្តីរាយការណ៍ ថ្មីៗនេះថា អតីតតារាប្រុសក្រុម MBLAQ និងជាតារាសម្តែង Lee Joon បានប៉ុនប៉ងធ្វើអត្តឃាត ដោយអារកដៃខ្លួនឯង ហើយថែមទាំងបង្ហាញស្នាមរបួស ឲ្យថ្នាក់លើមើលទៀតផង។

ដោយសារបញ្ហានេះ Lee Joon ត្រូវបានបញ្ជូនទៅ Green Camp ដែលជាកន្លែងរបស់យោធា ទទួលបានការព្យាបាលសុខភាពផ្លូវចិត្ត ប៉ុន្តែទោះជាលេចឮថា លោកប៉ុនប៉ងសម្លាប់ខ្លួនឯង នៅឯបន្ទាយកងទ័ពក្តីតែ Lee Joon និង Prain TPC ភ្នាក់ងាររបស់លោកក៏បានចេញមុខ បដិសេធរឿងនេះព្រមទាំងលើកឡើងថា ក្រុមគ្រួសារ Lee Joon ពិតជាភ្ញាក់ផ្អើលណាស់ សម្រាប់ដំណឹងនេះ។

បន្ទាប់ពីសាកសួរទៅកាន់ក្រុមគ្រួសារតារាសម្តែង Lee Joon ដើម្បីបញ្ជាក់ការពិតថា តើតារាប្រុសរូបនេះពិតជាប៉ុនប៉ង ធ្វើអត្តឃាតដោយអារកដៃខ្លួនឯង រួចត្រូវបានគេបញ្ជូនទៅ Green Camp ដើម្បីព្យាបាលរបួសមែន ឬយ៉ាងណា? ប៉ុន្តែត្រូវបានភ្នាក់ងាររបស់លោកអះអាងថា ដំណឹងដែលចុះផ្សាយនោះ មិនមែនជាការពិតទេហើយសំណូមពរ ដល់គ្រប់គ្នា ឲ្យបញ្ឈប់ការចុះផ្សាយបន្តរឿងនេះផងដែរ ដើម្បីចៀសវាងប៉ះពាល់ដល់អារម្មណ៍ របស់ផ្លូវចិត្ត Lee Joon និងសមាជិកក្រុមគ្រួសារលោក៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77