ជិតចូល​ឆ្នាំចិន ស្រីស្អាត​ ម៉ៃ យ៉ា ​រំលេចខ្លួន ​ជាមួយឈុត​ប្រពៃណីចិន ធ្វើឲ្យប្រុសៗ​សំឡឹងមើល​មិនដាក់ភ្នែក! | BayKdang ជិតចូល​ឆ្នាំចិន ស្រីស្អាត​ ម៉ៃ យ៉ា ​រំលេចខ្លួន ​ជាមួយឈុត​ប្រពៃណីចិន ធ្វើឲ្យប្រុសៗ​សំឡឹងមើល​មិនដាក់ភ្នែក! | BayKdang

ជិតចូល​ឆ្នាំចិន ស្រីស្អាត​ ម៉ៃ យ៉ា ​រំលេចខ្លួន ​ជាមួយឈុត​ប្រពៃណីចិន ធ្វើឲ្យប្រុសៗ​សំឡឹងមើល​មិនដាក់ភ្នែក!

(ភ្នំពេញ)៖ ពិតជាមានភាពខុសប្លែក ពីសព្វមួយដង ដោយតារាសម្ដែង និងជាតារាបង្ហាញម៉ូដ ម៉ៃ យ៉ា បានរំលេចខ្លួន ជាមួយនឹងឈុតសម្លៀកបំពាក់ ប្រពៃណីចិន អមដោយរង្វង់មុខដ៏ស្រស់សោភា ទឹកមុខមានមន្តស្នេហ៍ គួរឲ្យចង់គយគន់ មិនចេះជិនណាយ និងធ្វើឲ្យប្រុសៗ ដែលជាកន្លង់ៗ ចូលចិត្តចាយលុយដុល្លារ មើលស្ទើរតែមិនប្រិចភ្នែក។

ជាការពិតណាស់ ស្រីស្រស់ ម៉ៃ យ៉ា គេសម្គាល់ឃើញថា ហាក់មមាញឹកនឹងការងារសិល្បៈ ខណៈនាងតែងលេចមុខ នៅក្នុងស្បពពាណិជ្ជកម្ម ការថតសម្អាងការ រហូតត្រូវបានគេនិយាយថា នាងត្រូវប៉ាន់តែសម្អាងការ។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រីស្រីកូនកាត់ខ្មែរ-អាឡឺម៉ង់ រូបនះ ថ្មីៗនេះ ថែមទាំងទទួលបានតំណែងជា បវរកញ្ញាចក្រវាឡ តំណាងឲ្យកម្ពុជា ទៅប្រកួតនៅហ្វីលីពីន ដោយសារតែនាងមានសមត្ថភាពអាចនិយាយ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ បានល្អ ព្រមទាំងមានទេពកោសល្យពីកំណើត ទើបជំរុញឲ្យនាង ជោគជ័យលើវិស័យសិល្បៈ ស្ទើរមិនគួរឲ្យជឿ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77