ឡាន​​ Mercedes​ ​ត្រកូល​ ​Maybach Pullman បាន​មក​ដល់​កម្ពុជាហើយ! | BayKdang ឡាន​​ Mercedes​ ​ត្រកូល​ ​Maybach Pullman បាន​មក​ដល់​កម្ពុជាហើយ! | BayKdang

ឡាន​​ Mercedes​ ​ត្រកូល​ ​Maybach Pullman បាន​មក​ដល់​កម្ពុជាហើយ!

Mercedes​ ​ត្រកូល​ ​Maybach Pullman​ ​ដែល​តែង​ជ្រើសរើស​ប្រើ​សម្រាប់​ប្រធានាធិបតី​រុស្សី​ ​និង​បណ្ដា​ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា​អ្នក​ជំនួញ​ធំ​ៗ​ជុំវិញ​ពិភពលោក​ ​ត្រូវ​ប្រទះ​ឃើញ​ដឹក​តាម​យន្តហោះ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

Maybach Pullman​ ប្រវែង​វែង​ជាង​ ​៦,៥​ ​ម៉ែត្រ​ ​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ ​១២ (V12)​ ​កម្លាំង​ ​៥២៣​ ​សេះ​ ​ប្រអប់​លេខ​ ​៧​ ​វគ្គ​ ​និង​អាច​បង្កើន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​៩,១​ ​វិនាទី​ ​និង​ស្ទុះ​ពី​ ​០​ ​ដល់​ ​២០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៣៦,២​ ​វិនាទី ។

តម្លៃ​នៅ​បរទេស​ប្រមាណ​ ​៥៦៧ ០០០​ ​ដុល្លារ​ ​សម្រាប់​ ​Maybach Pullman​ ​ធម្មតា​ឆ្នាំ​ ​២០១៦​ ​ហើយ​រថយន្ត​នេះ​ក៏​មាន​ម៉ូដែល​ពិសេស​ ​Maybach Pullman Guard​ ​តម្លៃ​ប្រមាណ​ ​១,៦​ ​លាន​ដុល្លារ​ ​ដែល​ពាសដែក​ ​គ្រាប់​កាំភ្លើង​ស្វ័យប្រវត្តិ​បាញ់​មិន​ធ្លុះ​ ​និង​ការពារ​ការ​បំផ្ទុះ​ដោយ​គ្រាប់​បែក​ដៃ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77