មិនគួរឲ្យជឿ! របបអាហារជប៉ុន នឹងជួយឲ្យអ្នកសម្រកទម្ងន់ តាមបែបធម្មជាតិ យ៉ាងឆាប់រហ័ស | BayKdang មិនគួរឲ្យជឿ! របបអាហារជប៉ុន នឹងជួយឲ្យអ្នកសម្រកទម្ងន់ តាមបែបធម្មជាតិ យ៉ាងឆាប់រហ័ស | BayKdang

មិនគួរឲ្យជឿ! របបអាហារជប៉ុន នឹងជួយឲ្យអ្នកសម្រកទម្ងន់ តាមបែបធម្មជាតិ យ៉ាងឆាប់រហ័ស

របបអាហាររបស់ជប៉ុននៅពេលព្រឹកព្រលឹម ដោយការប្រើប្រាស់ផ្នែកចេក ពិតជាផ្តល់នូវប្រជាប្រិយភាពទូទាំងពិភពលោក បើគិតចាប់តាំងរូបមន្តដ៏សម្ងាត់នេះត្រូវបានចេញផ្សាយជាសាធារណៈ។

ជាមួយនឹងប្រើប្រាស់របបអាហារនេះ អ្នកនឹងបង្កើតឲ្យមានការផ្លាស់ប្តូរមួយក្នុងជីវិតរបស់អ្នក ដែលនឹងធ្វើឲ្យមានសុខភាពល្អ និងធ្វើឲ្យជីវិតអ្នកកាន់តែល្អប្រសើរ។ ជាមួយនឹងវិធីសាស្ត្របែបធម្មជាតិនេះ អ្នកនឹងត្រូវសម្រកទម្ងន់បានប្រមាណជា៤,៥គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ ដោយមិនចាំបាច់ធ្វើលំបាត់ប្រមាណយ៉ាងខ្លាំងក្លាឡើយ។

របបអាហារនេះពិតជាងាយស្រួល និងសាមញ្ញ ខណៈដែលគ្រាន់តែផឹកទឹកស្អាត ឬទឹកក្តៅឧណ្ហៗ និងបរិភោគផ្លែចេកនៅពេលព្រឹកប៉ុណ្ណោះ។ បន្ទាប់ពីផឹកទឹក និងញ៉ាំផ្លែកចេកនៅពេលព្រឹករួចរាល់ហើយ អ្នកមិនត្រូវញ៉ាំអ្វីឡើយ នៅមុនពេលអាហារថ្ងៃត្រង់។

ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់សម្រាប់ការប្រើប្រាស់របបអាហារនេះ អ្នកត្រូវផឹកទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក បន្ទាប់មកក្រោយពីរយៈពេល៣០នាទី អ្នកត្រូវបរិភោគផ្លែចេក។ ប្រសិនបើអ្នកនៅតែឃ្លាន អ្នកអាចញ៉ាំចេកមួយផ្លែទៀត ក្នុងរយៈពេល២០នាទីក្រោយមក។ អ្នកមិនត្រូវញ៉ាំអាហារក្រៅម៉ោងឡើយ លើកលែងតែផ្លែឈើប៉ុណ្ណោះ។ អ្នកមិនត្រូវផឹកជាតិអាល់កុល ឬទឹកដោះគោអំឡុងពេលអនុវត្តរបបអាហារនេះឡើយ ហើយអ្នកត្រូវតែបរិភោគអាហារពេលល្ងាចនៅមុនពេលម៉ោង៨យប់ និងចូលគេងមុនពាក់កណ្តាលអធ្រាត្រ។ បើយោងទៅតាមការសិក្សាស្រាវជ្រាវផ្សេងៗ ការឡើងទម្ងន់ដោយសារតែចូលទៅគេងនៅយប់ជ្រៅពេក។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ របស់របបអាហារបែបជប៉ុន៖

• ការញ៉ាំអាហារពេលព្រឹកយ៉ាងទៀងទាត់ នឹងជួយការពារកុំឲ្យយើងញ៉ាំច្រើន និងជួយសម្រួលដល់មុខងារមេតាប៉ូលិស។

• របបអាហារនេះនឹងផ្តល់នូវសុខភាពល្អ

• ផ្លែចេកនឹងធ្វើឲ្យរាងកាយមានកម្រិតនៃសារធាតុសរសៃខ្ពស់ ប៉ូតាស្យូម និងបង្កើនតាមពល

• បេតាប៉ូលិសរបស់អ្នកនឹងរាំមាំ ដោយសារតែការផឹកទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក

• អ្នកអាចកម្ចាត់សារធាតុខ្លាញ់នៅជាប់ស្បែករបស់អ្នកដោយការញ៉ាំផ្លែចេក

• របបអាហារនេះនឹងមានប្រសិទ្ធិភាពយ៉ាងពិសេស និងមិនចំណាយប្រាក់ច្រើន

• ប្រសិនបើអ្នកមិនផឹកកាហ្វេនៅពេលព្រឹកទេនោះ អ្នកអាចធ្វើឲ្យសារធាតុស្កក្នុងឈាមរបស់អ្នកស្ថិតក្នុងកម្រិតធម្មតា

• អ្នកនឹងស្រកទម្ងន់ប្រកបដោយសុខភាពល្អ ហើយអ្នកនឹងមិនមានបញ្ហាទៅលើដំណេកផងដែរ

• ចំណង់នៃការផឹកជាតិអាល់កុលរបស់អ្នកក៏ត្រូវបានកាត់បន្ថយផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77