ស្រ្តីឧត្តមសេនីយ៍​នៅអគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្មម្នាក់​ ចាក់សម្លាប់ខ្លួន​ក្នុងបន្ទប់ទឹក ​ព្រោះមាន​ជំងឺប្រចាំកាយ | BayKdang ស្រ្តីឧត្តមសេនីយ៍​នៅអគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្មម្នាក់​ ចាក់សម្លាប់ខ្លួន​ក្នុងបន្ទប់ទឹក ​ព្រោះមាន​ជំងឺប្រចាំកាយ | BayKdang

ស្រ្តីឧត្តមសេនីយ៍​នៅអគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្មម្នាក់​ ចាក់សម្លាប់ខ្លួន​ក្នុងបន្ទប់ទឹក ​ព្រោះមាន​ជំងឺប្រចាំកាយ

(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលមានតួនាទី ជាអនុប្រធាននាយកដ្ឋាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្នានអត្តសញ្ញាណកម្ម បានបញ្ចប់ជីវិតខ្លួនឯង ដោយចាក់សម្លាប់ខ្លួន ព្រោះតែមានជំងឺប្រចាំកាយ។

ហេតុការណ៍ធ្វើអត្តឃាតនេះ កើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះលេខ១៦ ផ្លូវលេខ១២ ភូមិទួលគោកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ច័ន្ទ ក្រេកគៀង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ នៃអគ្គនាយកដ្នានអត្តសញ្ញាណកម្ម។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា តាមសំដីរបស់កូន និងប្តីជនរងគ្រោះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោងប្រហែល២៖០០នាទីរំលងអាធ្រាត្រ ជនរងគ្រោះមានអាការៈ មិនស្រួលខ្លួនថប់ៗដង្ហើប ទើបកូនរបស់គាត់ ឈ្មោះ ស្រ៊ុន តារ៉ាវតី និងប្តីជនរងគ្រោះ ឈ្មោះ ស្រ៊ុន តារា បានជូនជនរងគ្រោះ ទៅពិនិត្យជំងឺនៅគ្លីនិក យីហោអរុណរះ ស្ថិតក្នុងសង្កាត់អូរបែកក្អប ខណ្ឌសែនសុខ។ ជនរងគ្រោះមានជំងឺបេះដូង (ជំងឺប្រចាំកាយ)។ ពេលពិនិត្យរួចក៏បានជូនជនងគ្រោះមកផ្ទះវិញ។

មកដល់ផ្ទះកូន និងប្តីបានជូនជនរងគ្រោះ ចូលសំរាកក្នុងបន្ទប់ជាន់ទី១ តែជនរងគ្រោះមិនព្រមចូលសំរាក ដោយនិយាយថា ពិបាកក្នុងខ្លួនណាស់មិនចង់រស់ រួចជនរងគ្រោះបានចូលទៅក្នុងបន្ទប់មួយទៀតមានដាក់អសនះ ហើយដាក់គន្លឹះទ្វារខាងក្នុង ភ្លាមនោះកូន និងប្តីបានគាស់ទ្វារចូលមើលឃើញជនរងគ្រោះចាក់សម្លាប់ខ្លួនឯង ស្លាប់ក្នុងបន្ទប់ទឹក ស្ថិតក្នុងបន្ទប់ដាក់អសនះតែម្តង។

សមត្ថកិច្ចបញ្ជាំក់ថា តាមការបំភ្លីពីក្រុមគ្រួសារជនរងគ្រោះ និងតាមការពិនត្យរបស់ការិយាល័យបច្ចេកទេស និងគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត ចាក់សម្លាប់ខ្លួនឯង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77