យុវតី​ម្នាក់​អាយុ ១៧ឆ្នាំ នៅ​ខេត្ត​កោះកុង បាន​បាត់​ខ្លួន ២ថ្ងៃហើយ ក្រោយ​ចេញ​ពី​សាលា, ឪពុក​ម្តាយ​សូម​អំពាវនាវ ឲ្យ​សមត្ថកិច្ច​ជួយ​រក​កូនស្រី​ផង | BayKdang យុវតី​ម្នាក់​អាយុ ១៧ឆ្នាំ នៅ​ខេត្ត​កោះកុង បាន​បាត់​ខ្លួន ២ថ្ងៃហើយ ក្រោយ​ចេញ​ពី​សាលា, ឪពុក​ម្តាយ​សូម​អំពាវនាវ ឲ្យ​សមត្ថកិច្ច​ជួយ​រក​កូនស្រី​ផង | BayKdang

យុវតី​ម្នាក់​អាយុ ១៧ឆ្នាំ នៅ​ខេត្ត​កោះកុង បាន​បាត់​ខ្លួន ២ថ្ងៃហើយ ក្រោយ​ចេញ​ពី​សាលា, ឪពុក​ម្តាយ​សូម​អំពាវនាវ ឲ្យ​សមត្ថកិច្ច​ជួយ​រក​កូនស្រី​ផង

(កោះកុង)៖ យុវតីម្នាក់ឈ្មោះ អៀង សៀវមួយ អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបាត់ខ្លួនរយៈពេល២ថ្ងៃមកហើយ ក្រោយពីចេញពីរៀនគួរ មិនឃើញត្រឡប់មកផ្ទះវិញសោះ។

មូលហេតុដែលបាត់ខ្លួន ដំបូងឡើយចេញពីរៀនគួរ ទៅមាត់សមុទ្រពីរនាក់មិត្តភក្តិ ហើយម្នាក់ដែលបាត់ខ្លួន បានចង់ទៅទិញនំចាក់ ក្នុងនោះក៏មានកម្មវិធីប្រជុំតន្ត្រីកំសាន្តផងដែរ ហើយការបាត់ខ្លួនក្នុងអំឡុងវេលាម៉ោង៦ទៅ៧យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីពេលនេះ ក៏មិនឃើញត្រឡប់មកកន្លែងម៉ូតូដើមឡើយ។

យុវតីខាងលើ ដែលបាត់ខ្លួនមានសំលៀកបំពាក់ អាវយឺតពណ៌ប្រផេះ នឹងខោកាបូយពណ៌ទឹកសមុទ្រស្លេក។

ឪពុកក្មេងស្រី ដែលបានបាត់ខ្លួន បានប្រាប់ឲ្យដឹងថា កូនស្រីគាត់មិនមានបញ្ហាក្នុងគ្រួសារអ្វីបន្តិចសោះ មិនដែលចោលផ្ទះមិនចេះដើរលេងទេ។ ហេតុដូច្នេះ ប្រសិនបងប្អូនណា បានឃើញកូនគាត់ដែលមានភិនភាគ ដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកលេងទូរស័ព្ទ ចំនួន៣ខ្សែនេះផង៖ ០១៦ ៦៤៥៨១៤ & ០៩៧ ៧៦៣៤០០៩ & ០១៦ ៩២៥៥៣៧៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77