ការត្រូវកម្តៅ​ថ្ងៃធម្មជាតិ ​ល្អចំពោះស្បែក​ ខណៈកម្ដៅថ្ងៃ​សិប្បនិម្មិត នាំឲ្យកើត​ជំងឺមហារីក​! | BayKdang ការត្រូវកម្តៅ​ថ្ងៃធម្មជាតិ ​ល្អចំពោះស្បែក​ ខណៈកម្ដៅថ្ងៃ​សិប្បនិម្មិត នាំឲ្យកើត​ជំងឺមហារីក​! | BayKdang

ការត្រូវកម្តៅ​ថ្ងៃធម្មជាតិ ​ល្អចំពោះស្បែក​ ខណៈកម្ដៅថ្ងៃ​សិប្បនិម្មិត នាំឲ្យកើត​ជំងឺមហារីក​!

(សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា នៅពេលនេះ រដូវក្តៅប្រហែលជាបានផុតទៅហើយ ក៏ប៉ុន្តែសកម្មភាព នៃការអាំងថ្ងៃក៏នៅតែបន្ត ដោយសារបច្ចេកវិទ្យា ទំនើបនៃម៉ាស៊ីនអាំងថ្ងៃ។

លោក Gery Guy ដែលជាអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានគ្រប់គ្រង និងការពារជំងឺនៅក្នុងរដ្ឋអាត្លង់តាសហរដ្ឋអាមេរិក បានធ្វើការវិនិច្ឆ័យថា ការអាំងថ្ងៃរបស់ស្រ្តីវ័យក្មេងជនជាតិ អាមេរិក ដោយប្រើប្រាស់កម្តៅសិប្បនិម្មិត នៃឧបករណ៍​អាំងថ្ងៃ អាច​នាំឲ្យមានអត្រាគ្រោះថ្នាក់ នៃការកើតជំងឺមហារីក មានការកើនឡើង។

ដោយឡែក ស្រ្តីវ័យក្មេងដែលនិយម នៅក្នុងការអាំងថ្ងៃតាមវិធីសាស្រ្តនេះ ភាគច្រើនមានអាយុចាប់ពី ១៨ ទៅ ៣៤ ឆ្នាំ។ ការសិក្សាដែលបានចេញផ្សាយ នៅក្នុងសៀវភៅទស្សនាវដ្តីវិជ្ជាពេទ្យ JAMA បានរកឃើញថា ស្រ្តីមួយនាក់ បានទៅអាំងថ្ងៃសិប្បនិម្មិតនេះ ច្រើនជាង​១០ដងក្នុងមួយឆ្នាំ។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការអាំងថ្ងៃដោយប្រើពន្លឺថ្ងៃ សិប្បនិម្មិតនេះអាចបង្កើនគ្រោះថ្នាក់ នៃកើតជំងឺមហារីក ដែលជាពិសេស គឺជំងឺមហារីកស្បែក៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77