ការឡើង​កាំជណ្តើរល្អ ​សម្រាប់សុខភាព​របស់ស្រ្តី | BayKdang ការឡើង​កាំជណ្តើរល្អ ​សម្រាប់សុខភាព​របស់ស្រ្តី | BayKdang

ការឡើង​កាំជណ្តើរល្អ ​សម្រាប់សុខភាព​របស់ស្រ្តី

(សុខភាព)៖ ក្នុងមួយថ្ងៃៗ មានសកម្មភាពច្រើន ដែលលោកអ្នកបានធ្វើ ហើយនៅក្នុងនោះមានសកម្មភាពខ្លះ មានសារប្រយោជន៍ចំពោះសុខភាព និងទង្វើខ្លះទៀត មានផលប៉ះពាល់អាក្រក់​ ដល់សុខភាព។ ក្នុងនោះផងដែរ​ មានសកម្មភាពខ្លះ ដែលយើងធ្វើជាប្រចាំថ្ងៃ ក្នុងរយៈពេលដ៏តិចតួច តែវាអាចជួយឲ្យយើងមានសុខភាពល្អ ផ្ទុយទៅវិញសកម្មភាព ដែលយើងអនុវត្តជាច្រើនម៉ោង បែរជាទទួលផលអវិជ្ជមាន ចំពោះរាងកាយនិងសុខភាពទៅវិញ។

ទោះបីជាយ៉ាងណាក្តី វាជារឿងមួយដ៏សមហេតុផលបំផុត សម្រាប់លោកអ្នកដែលត្រូវតែអនុវត្តនោះ គឺ​បើលោកអ្នកដឹងថា សកម្មភាពមួយមានសារប្រយោជន៍ ដល់សុខភាព សូមលោកអ្នករក្សាធ្វើវាបន្តទៀត តែបើលោកអ្នកដឹងថា មានវាមានផលប៉ះពាល់សូមព្យាយាម បោះបង់វាចោល។ យោងទៅតាមការសិក្សា ដែលបានធ្វើឡើង កាលពីពេលថ្មីៗនេះ នៅមហាវិទ្យាល័យ អាស់ស្ទើ នៃប្រទេសអៀកឡង់​ភាគខាងជើង បានឲ្យដឹងថា ការឡើងជណ្តើរក្នុងរយៈពេលដ៏ខ្លីពេញមួយថ្ងៃៗ ពិតជាអាចធ្វើឲ្យសុខភាព របស់​អ្នកបានល្អប្រសើរ។

អ្នកស្រាវជ្រាវ ដែលមកពីមហាវិទ្យាល័យនេះ បានធ្វើការសិក្សា​ទៅលើនារីចំនួន ១៥នាក់ ដោយធ្វើការបែងចែកជាពីរក្រុម។ ក្រុមទី១ គឺមានស្រ្តីចំនួន ៨នាក់ ដែលនារីទាំងនោះ ធ្លាប់តែចំណាយពេលជាច្រើនម៉ោងអង្គុយធ្វើការ។ អ្នកស្រាវជ្រាវបានសុំឲ្យនារីទាំងនោះ បង្កើតការលោក តាមជណ្តើរដោយរាប់ចាប់បីលេខសូន្យ រហូតដល់លេខប្រាំ ជារៀងរាល់ថ្ងៃក្នុងរយៈពេល២ខែ។ ការលោតឡើងរបស់ស្រ្តីនីមួយៗ ក្នុងរយៈពេល២ខែនេះ បានចំនួន ១៩៩ កាំដោយចំណាយពេលត្រមតែ ២នាទីប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានរកឃើញថា ស្រ្តីទាំងនោះមានការកើនឡើង ខាងផ្នែកលំហាត់ប្រាណ​១៧ភាគរយ និង​សារជាតិកូឡេស្តូរ៉ល ដែលមិនល្អចេញបានប្រហែល ៨ភាគរយផងដែរ។ ក្រុមទី២ រួមមានស្រ្តីចំនួន ៧នាក់ ដែលមិនបានធ្វើអ្វីទាំងអស់ ដោយមិនបានធ្វើការលោតឡើង កាំជណ្តើរនោះទេ។ លទ្ធផលដែលបានរកឃើញ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ គឺថាស្រ្តីទាំងនោះ មិនមានសកម្មភាពអ្វីប្រែប្រួលសោះ ជាពិសេសសុខភាពបេះដូង របស់ពួកគេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77