តោះចង់ស្អាត នាំគ្នាមកស្គាល់ពីរូបមន្ត ថែសម្រស់ឲ្យនៅតែក្មេងស្អាត របស់តារាថៃទាំង៥ដួងនេះ !! | BayKdang តោះចង់ស្អាត នាំគ្នាមកស្គាល់ពីរូបមន្ត ថែសម្រស់ឲ្យនៅតែក្មេងស្អាត របស់តារាថៃទាំង៥ដួងនេះ !! | BayKdang

តោះចង់ស្អាត នាំគ្នាមកស្គាល់ពីរូបមន្ត ថែសម្រស់ឲ្យនៅតែក្មេងស្អាត របស់តារាថៃទាំង៥ដួងនេះ !!

សម្រស់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​តារា​ម្នាក់ៗ​ មិន​ថា​ជំនាន់ណា ឬអ្នកណាឡើយ។ ដូចនេះ​ដើម្បី​រក្សា​សម្ផស្ស​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​ តារា​ៗ​តែង​រិះរក​វិធី​ថែ​ផ្សេង​ៗ​គ្នា។ សម្រាប់​ស្រី​ស្អាត​តារា​សម្ដែង​ថៃ​ ទាំង​ ៥​រូប​ខាង​ក្រោម​ ត្រូវ​អ្នក​គាំទ្រ​អួត​សរសើរ​មិន​ដាច់​ពី​សម្រស់​របស់​ពួកគេ។ តើ​អ្នក​ទាំង​នោះ​មាន​រូបមន្ត​ ឬ​វិធី​ថែ​សម្រស់​អ្វី​ខ្លះ​ទៅ? ដូចនេះ​សូម​មក​ជ្រាប​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖

១. តារាសម្ដែង​ Rita Sririta

ដោយសារ​មាន​ការងារ​នៅ​ក្រៅ​សឹង​រាល់​ថ្ងៃ​ Rita បាន​និយាយ​ថា​ នាង​តែង​ប្រើគ្រីម​ធ្វើ​ឲ្យ​ស្បែក​ស លើ​ផ្ទៃមុខ ដើម្បី​ការពារ​ពី​ពន្លឺ​ថ្ងៃ។ តារា​ស្រី​វ័យ​ ៣៦​ឆ្នាំ​រូប​នេះ​ តែង​រក​ពេល​គេង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន នៅពេល​ទំនេរ​ពីការងារ។ សម្រាប់​របប​អាហារ​វិញ​ នាង​តែង​ញ៉ាំ​បន្លែ​ ព្រោះ​វា​សំខាន់​ចំពោះ​សម្ផស្ស។

២. តារាសម្ដែង​ Janie Thienphosuwan

ដើម្បី​រក្សា​សម្រស់​ឲ្យ​នៅ​តែ​ស្រស់​ប្រិមប្រិយ​ Janie វ័យ ៣៦ឆ្នាំ តែង​តែ​ហាត់​ប្រាណ​ជា​ប្រចាំ ពិសេស​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព។

៣. តារាសម្ដែង​ Yui Jiranan

តារាស្រី​វ័យ​ ៣៧​ឆ្នាំ​រូបនេះ តែង​ម៉ាស្សា​មុខ​តិច​ៗ និង​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព ព្រមទាំង​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

៤. តារាសម្ដែង​ Woonsen Virithipa

អាហារ​ដែល​នាង​តែង​ជ្រើស​យក​មក​ទទួល​ទាន​ គឺ​សាច់​ត្រី បន្លែ និង​ផ្លែឈើ។ សម្រាប​ស្បែក​ ស្រីស្អាតអាយុ ៣៦រូបនេះតែង​ប្រើ​ឡេ​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

៥. តារាសម្ដែង​ May Pitchanart

មកដល់​ឆ្នាំ​ថ្មី​ May ក៏មានវ័យ​ ៣៦​ឆ្នាំ​​ដែរ ហើយដើម្បី​ថែ​រាង​ឲ្យ​ស្អាត​ នាង​ជ្រើស​បរិភោគ​តែ​អាហារ​ណា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ដូចជា​បន្លែ និង​ត្រី។ នាង​ចូលចិត្ត​លេង​វាយ​កូន​ហ្គោល វាយ​សី និង​ហែលទឹក៕

អត្ថបទដោយ៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77