ដឹងទេថា ស្ត្រី​មាន​ទឹកភ្នែក​តិច​ជាង​បុរស? | BayKdang ដឹងទេថា ស្ត្រី​មាន​ទឹកភ្នែក​តិច​ជាង​បុរស? | BayKdang

ដឹងទេថា ស្ត្រី​មាន​ទឹកភ្នែក​តិច​ជាង​បុរស?

(ចំណេះដឹង)៖ កាលណាយើងយំ ច្រមុះចាប់ផ្ដើមហូរសំបោរ ឬតឹងណែន។ តើមកពីហេតុអ្វី? គឺជាគ្រន្ថីទឹកភ្នែកដែលបង្កើតទឹកភ្នែក។ គ្រន្ថីនេះ ផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបនឹងការជួបប្រទះបញ្ហាផ្សេងៗ ដូចជាការំជួលចិត្ត ផ្សែង ,ខ្យល់ ,ខ្ទឹមបារាំង….។ ទឹកភ្នែកឡើងមកផ្ដុំជាបន្តបន្ទាប់ តាមត្របកភ្នែកក្រោម។ បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញ ទៅកាន់ជ្រុងនៃត្របកភ្នែកក្រោម និងលើ (ក្បែរនោះ) ស្ថិតនៅក្នុងរន្ធមួយ ដែលទឹកភ្នែកត្រូវធ្លាយចេញនៅទីនោះ។

ទឹកភ្នែកត្រូវបានបញ្ចេញចោល ជាអចិន្ត្រៃយ៍៖ ទឹកភ្នែក២០ក្រាម (ជិត២០មីលីលីត្រ) ត្រូវបង្ហូរចេញនៅរាល់២៤ម៉ោង ក្នុងភ្នែកម្ខាងៗ។ ការបញ្ចេញទឹកភ្នែកចាប់ផ្ដើម មានតាំងពីយើងនៅជាទារមកម្ល៉េះ ហើយបរិមាណបង្ហូរទឹកភ្នែក កើនឡើងជាអតិបរិមា នៅចន្លោះអាយុ១០ឆ្នាំ និង២០ឆ្នាំ ដែលជាអាយុកាលនៃការរំជួលចិត្តយ៉ាងខ្លាំង ភាពចាស់ជរាបណ្ដាលឲ្យការបញ្ចេញទឹកភ្នែក ថយចុះឬទេ? អ្នកវិទ្យាសាស្ត្រគ្មានចម្លើយដាច់ស្រេចទេ។

ផ្ទុយទៅវិញ បរិមាណទឹកភ្នែកហាក់ដូចជា ប្រែប្រួលជាមួយដំណើរមករដូវ គឺស្ត្រីមិនសូវមានទឹកភ្នែកទេ នៅក្នុងសប្ដាហ៍នៃការមករដូវ។ ហេតុនេះបញ្ជាក់ឲ្យឃើញថា ស្ត្រីមានទឹកភ្នែកតិចជាងបុរស។ ម្យ៉ាងទៀតមានស្ត្រីជាច្រើន ពិបាកទ្រាំទ្រនឹងការប្រើកែវវ៉ែនតា ពាក់ផ្ទាល់នឹងភ្នែក ដោយសារការខ្វះទឹកភ្នែក។ ស្ត្រីខ្លះទៀត មានការលំបាកនឹងការផាត់ម្សៅមុខខ្លួនឯង ពីព្រោះម្សៅផាត់សម្រាប់រោមភ្នែក ធ្វើឲ្យចេញទឹកភ្នែកមួយរំពេច។ តើបណ្ដាលមកពីជំងឺតំណពូជទេ? គ្មានអ្វីបញ្ជាក់ទេ រហូតមកដល់សព្វថ្ងៃនេះ។

បរិស្ថានជាកត្តាមួយសំខាន់ ជាពិសេសគុណភាពរបស់ខ្យល់។ ការប្រើថ្នាំ Antidepresseurs, Neuroleptiques.. យូរអង្វែង ក៏អាចបណ្ដាលឲ្យមានការថយចុះ នូវការបញ្ចេញទឹកភ្នែកដែរ។ នៅទីបំផុតការអនុវត្តន៍ខ្លះ ក៏អាចក្លាយជាទុក្ខទោសដែរ ឧទាហរណ៍ដូចជា ក្រោយពេលធ្វើការ ៤ម៉ោង នៅពីមុខអេក្រង់កំព្យូរទ័រ ការឧស្សាហ៍ប្រិចភ្នែក អាចកាត់បន្ថយទឹកភ្នែកអស់ពាក់កណ្ដាល។ ដូច្នេះភ្នែកនឹងស្ងួតយ៉ាងឆាប់រហ័ស។

* តើគេអាចទប់ទឹកភ្នែក មិនឲ្យស្រក់បានឬទេ?
អ្នកសិល្បៈល្បីៗ អះអាងថា អាចទប់បានការយំជាប្រតិកម្មមួយ ស្មុគស្មាញ ប៉ុន្តែក៏ជាប្រតិកម្មមួយ ដែលធ្វើឲ្យមិនដឹងខ្លួន។ គ្រន្ថីទឹកភ្នែកអាស្រ័យ លើប្រព័ន្ធសរសៃប្រសាទ Parasymapathique ដែលទទួលខុសត្រូវ សកម្មភាពធ្វើដោយមិនដឹងខ្លួន ដូចជាការលោតនៃបេះដូង។ ប្រព័ន្ធនេះ អាចត្រូវបានដាក់ឲ្យកម្រើក ដោយការរលាកនៃក័រនេ ឧទាហរណ៍ ដូចជាត្រូវធូលីហុយ ចូលភ្នែកប្រព័ន្ធនេះ ក៏អាចត្រូវបានពន្យុះដែរ នៅត្រង់ខួរក្បាលដោយការរំជួលចិត្តខ្លាំងក្លា ការយំដែលជារឿយៗ អាចជាការយំខ្លាំង ហើយជួនកាលអាចគ្រប់គ្រងបាន។ ដូច្នេះវិធីតែមួយនេះ សម្រាប់ទប់ការយំ គឺត្រូវធ្វើម្ចាស់ការលើការរំជួលចិត្ត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77