Zidane ថា៖ Cristiano Ronaldo ជាមនុស្សពិភពផ្សេង ក្រោយជួយអោយ Real Madrid ផ្តួល Eibar ២:១ | BayKdang Zidane ថា៖ Cristiano Ronaldo ជាមនុស្សពិភពផ្សេង ក្រោយជួយអោយ Real Madrid ផ្តួល Eibar ២:១ | BayKdang

Zidane ថា៖ Cristiano Ronaldo ជាមនុស្សពិភពផ្សេង ក្រោយជួយអោយ Real Madrid ផ្តួល Eibar ២:១

គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាននិយាយពណ៌នាថា Cristiano Ronaldo ជា​មនុស្ស​ដ៏អស្ចារ្យ និង ជាអ្នកមកពីភពផ្សេង បន្ទាប់ពីកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ​ស៊ុត​ចូល​២គ្រាប់ជួយអោយក្រុមស្តេចសReal Madrid ផ្ដួលម្ចាស់ផ្ទះ Eibar ២-១នៅ ក្នុងក្របខ័ណ្ឌកំពូល La Liga កាលពីយប់ថ្ងៃសៅរ៍ទី១០ខែមីនាឆ្នាំ២០១៨។

Ronaldo ធ្វើបានល្អដោយនាំសំណាងស៊ុតគ្រាប់បាល់បើកឆាកនៅនាទី៣៤ បន្ទាប់​ពីការបញ្ជូន​បាល់​ពី​មិត្ត​​រួ​មក្រុមខ្សែបម្រើសញ្ជាតិក្រូអាដ Luka Modricមុនបញ្ចប់តង់ទី១។ប៉ុន្តែចូលមកដល់តង់ទី២ អតីត​ខ្សែ​​​ការពារក្រុម Wigan Ivan Ramis បានតែតបាល់បញ្ចូលទី​យកស្មើឱ្យក្រុមម្ចាស់ផ្ទះ Eibar នៅនាទី​ទី៥០ប៉ុន្តែ៦នាទីមុនបញ្ចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធឆ្នើមម្ចាស់ពានបាល់មាស៥សម័យវ័យ៣៣ឆ្នាំ រូប​នេះ​បានតែតបាល់ដែលលើកបញ្ចូនដោយខ្សែបម្រើស្តាំអេស្បាញ Dani Carvajal ដើម្បីយកជ័យ​ជំនះ​៣​ពិន្ទុ​ពេញ​អោយក្រុមភ្ញៀវReal Madrid សរុបជាគ្រាប់សរុបទី៣៣របស់ខ្លួននៅក្របខណ្ឌLa Liga រដូវកាល ២០១៧-២០១៨នេះ ខណៈអតីតខ្សែប្រយុទ្ធ Manchester United ខាងលើ រកបាន១៣​គ្រាប់ពីការប្រកួត៧លើកចុងក្រោយ។

បញ្ចប់ការប្រកួត លោក Zinidine Zidane បានផ្តល់បទសម្ភាសន៏ដល់BBCថា៖ “គាត់ Ronaldo ជាកីឡាករ​ពិសេស​ប្លែកពីគេ ជាមួយការបញ្ចេញសមត្ថភាពបានល្អ ធ្វើអោយគាត់ដូចជាមក ពីភព ផ្សេងអញ្ចឹង”

ប្រែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77