ល្បីថា៖ Grab កំពុង​ពិភាក្សា​ទិញ​យក​​អាជី​វកម្ម​របស់ Uber នៅ​អាស៊ី​​អា​គ្នេយ៍ | BayKdang ល្បីថា៖ Grab កំពុង​ពិភាក្សា​ទិញ​យក​​អាជី​វកម្ម​របស់ Uber នៅ​អាស៊ី​​អា​គ្នេយ៍ | BayKdang

ល្បីថា៖ Grab កំពុង​ពិភាក្សា​ទិញ​យក​​អាជី​វកម្ម​របស់ Uber នៅ​អាស៊ី​​អា​គ្នេយ៍

ក្រុម​​ហ៊ុន​ផ្តល់​សេវា​កម្ម​ដឹកអ្នកដំណើរ ​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេយ៍ Grab កំពុង​តែ​​ស្ថិតក្នុង​ការ​ពិភាក្សា​​ផ្សេង​ៗ ដើម្បី​ទិញ​យក​ភាគ​​​ហ៊ុន​របស់​ក្រុម Uber ក្នុង​តំបន់​នេះ​​។ នេះ​បើយោង​ទៅ​តាម​ប្រភព​មួយ​​ទាក់​ទង​នឹង​ការ​ពិភាក្សា​នេះ ដែល​​នឹង​ក្លាយ​ជា​​ដក​ខ្លួន​ជា​លើក​ទី​២​របស់ក្រុមហ៊ុន Uber ក្នុង​ទីផ្សារ​អាស៊ី​។

ក្រុម​ហ៊ុន​​ផ្តល់​សេវា​កម្ម​ដឹកអ្នកដំណើរ​ជាច្រើន កំពុង​តែ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ជាច្រើន និង​ផ្តល់​នូវ​ប្រមូ​សិន​ជាច្រើន​ក្នុង​តំបន់​អាស៊ី​​អា​គ្នេយ៍ ដែល​ជា​តំបន់​មួយ​មានអត្រា​ប្រជា​ជន​សរុប​៦៤០​លាន​នាក់ ដើម្បី​ផ្តល់​ការ​ទាក់​ទាញ​​ទាំង​អ្នក​ជិះ និង​អ្នក​បើក​បរ​។

ដើម្បី​ផ្តល់​មូល​និធិ​ទៅ​លើ​គម្រោង​នៃ​ការ​ពង្រី​ក​ខ្លួន​របស់​ពួក​គេ ទាំងក្រុម​ហ៊ុន Grab និង Uber បាន​ប្រមូល​ដើម​ទន់​រាប់​ពាន​លាន​ដុល្លារ​ពី​​​អ្នក​បណ្តាក់​ទុន​ទូ​ទាំងពិភព​លោក​។ ការ​ផ្តល់​​ដើម​ រាប់​ពាន់​​លាន​ដុល្លារ​​ទៅលើ​ក្រុមហ៊ុន Uber កាលពី​ខែមករា ដោយ​ធា​នា​​គារ SoftBank Group ដែល​ជា​ក្រុម​​អ្នក​បណ្តាក់​ទុន​ដ៏​ចម្បង​​របស់ក្រុមហ៊ុន Grab បាន​បង្កើត​ឲ្យ​មាន​ភាព​ដែល​អាច​នៃ​​ការ​ច្របាច់​បញ្ចូល​​ទី​​ជាមួយ​នឹងក្រុម​ហ៊ុន Grab​។

កិច្ច​ព្រម​ព្រៀង​​របស់ក្រុម Grab ជាមួយនឹង Uber នឹង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​កិច្ច​ព្រម​ព្រៀង​ក្នុង​ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៦ដែរ ដែលនៅ​ពេលនោះ​ក្រុមហ៊ុន Didi Chuxing បាន​ទិញ​អាជី​វកម្ម​របស់ Uber ប្រចាំ​នៅ​ចិន និង​បាន​ផ្តល់​ភាគ​ហ៊ុន​​មួយ​វិញ​។ នេះ​បើយោង​ទៅ​តាម​ប្រភព​ដដែល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ ក្នុង​នាម​ជា​ផ្នែកមួយ​នេះ​កិច្ច​ព្រម​ព្រៀង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ Uber នឹង​ទទួល​បាន​ភាគ​ហ៊ុន​មួយ​ក្នុង​ក្រុម​ហ៊ុន Grab ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជា​៦​​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ channelnewsasia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77