ញាក់សាច់! ទូរស័ព្ទចិនមួយគ្រឿងនេះពិតជាអស្ចារ្យមែន! (មានវីដេអូ) | BayKdang ញាក់សាច់! ទូរស័ព្ទចិនមួយគ្រឿងនេះពិតជាអស្ចារ្យមែន! (មានវីដេអូ) | BayKdang

ញាក់សាច់! ទូរស័ព្ទចិនមួយគ្រឿងនេះពិតជាអស្ចារ្យមែន! (មានវីដេអូ)

ថ្មីៗ​នេះ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចិន​មួយ​ឈ្មោះ AGM បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​មួយ ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​មែន​ទែន ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ វីដេអូ​នោះ​ល្បី​ពេញ​អ៊ីនធើណិត។

វីដេអូ​ពាណិជ្ជកម្ម​នោះ និយាយ​ពី​សមត្ថភាព​ខ្លាំង​នៃ​ទូរសព្ទ AGM X2 ដែល​ជា​សិស្ស​ច្បង AGM X1។ ស្រឡាយ​ទូរសព្ទ​នេះ សុទ្ធ​តែ​ធន់ និង​រឹង​មាំ​ខ្លាំង រហូត​ជាប់​ឈ្មោះ​ជា​ទូរសព្ទ​ធន់​បំផុត​ប្រចាំ​ឆ្នាំ​ទៀត​ផង។

ទូរសព្ទAGM X2 អាច​ដាក់​ស៊ីម​បាន​ពីរ តែ​មិន​គាំទ្រ​ស៊ីម 4G ដូច​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ AGM X2 បំពាក់​អេក្រង់​ទំហំ ៥,៥ អ៊ិញ​កម្រិត​បង្ហាញ​រូបភាព 1920×1080 ភិចសែល ដើរ​ដោយ Android Nougat មាន RAM 6GB ​មាន​មេម៉ូរី​ទំហំ 128GB មាន​ថាមពល​ថ្ម ៦០០០ មីលីអំពែ​ម៉ោង។ កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ ១៦ មេហ្គា​និង​មួយ​គ្រាប់​ទៀត​ទំហំ ១២ មេហ្គា​ភិចសែល​ដូច​គ្នា ឯ​កាមេរ៉ា​មុខ​ទំហំ ១៦ មេហ្គា។ X2 បំពាក់​មក​ដោយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​កម្រិត IP68

ចំពោះ​តម្លៃ​វិញ​ទំហំ 64GB ខ្ទង់​ប្រមាណ​ជា ៥៣០ ដុល្លារ ឯ​ទំហំ 128GB តម្លៃ ៦១០ ដុល្លារ​ (​នៅ​ប្រទេស​ចិន)៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77