ញាក់សាច់! លីគកំពូល​ក្រិក មាន​សុទ្ធតែ​យក​​កាំភ្លើង​ចូល​ទីលាន​ទៀត | BayKdang ញាក់សាច់! លីគកំពូល​ក្រិក មាន​សុទ្ធតែ​យក​​កាំភ្លើង​ចូល​ទីលាន​ទៀត | BayKdang

ញាក់សាច់! លីគកំពូល​ក្រិក មាន​សុទ្ធតែ​យក​​កាំភ្លើង​ចូល​ទីលាន​ទៀត

(អាតែន)៖ ការប្រកួតរវាង POAK និង AEK Athens ត្រូវបានបញ្ចប់ទៅដោយភាពចម្រូងចម្រាស់បំផុត រហូតដល់ថ្នាក់ យកកាំភ្លើងចូលទីលានផងដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨នេះថា ប្រធានក្លឹប PAOK លោក Ivan Savvidis មានសៀតកាំភ្លើងនៅចង្កោះដើរចូលទីលាន ក្រោយពេលអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការ ប្រកួតរវាង POAK និង AEK Athens ក្នុងលទ្ធផលស្មើគ្នា ០-០ ដែលជាការផ្ទុះកំហឹងខាងក្រុមម្ចាស់ផ្ទះ POAK នៅពេលដែល Fernando Varela រកគ្រាប់ស៊ុតបញ្ចូលទីនៅចុងម៉ោង តែត្រូវបានអាជ្ញាកណ្តាលមិនឲ្យ ដោយសារ Offside។

បញ្ហាយកកាំភ្លើងចូលទីលាននេះដែរ ខាងក្លឹប AEK នឹងប្តឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77