Lee Min Ho ​ប្រកាស​ពីពេលវេលា​ ត្រៀមចូល​បំពេញ​កាតព្វកិច្ច​យោធា | BayKdang Lee Min Ho ​ប្រកាស​ពីពេលវេលា​ ត្រៀមចូល​បំពេញ​កាតព្វកិច្ច​យោធា | BayKdang

Lee Min Ho ​ប្រកាស​ពីពេលវេលា​ ត្រៀមចូល​បំពេញ​កាតព្វកិច្ច​យោធា

(កូរ៉េ)៖ Lee Min Ho តារាសម្តែងកូរ៉េដ៏ល្បី និងអតីតមិត្តប្រុសតារាចម្រៀង Suzy បានចុះឈ្មោះ បំពេញកាតព្វកិច្ចយោធាហើយ កាលពីថ្ងៃទី១២ ខែមីនា ហើយលោកនឹងចាប់ផ្តើម ទទួលការហ្វឹកហាត់នៅឯមជ្ឈមណ្ឌល Choongnam Nonsan រយៈពេល៤សប្តាហ៍គិតចាប់ពីថ្ងៃទី១៥ ខែមីនា ខាងមុខនេះ។

បន្ទាប់ពីទទួលការហ្វឹកហាត់រួច Lee Min Ho នឹងចូលបម្រើការងារជាបុគ្គលិក សេវាសាធារណៈ ប្រហែលជារយៈពេល១០ខែ។ ការប្រកាសរបស់តារាសម្តែង Lee Min Ho ចំពោះពេលវេលា ដែលត្រូវចូលបម្រើយោធានេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ដោយខ្លះលើកឡើងថា តារាប្រុសរូប នេះធ្លាប់ទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពរបស់លោក នៅពេលបំពេញកាតព្វកិច្ចនេះ តែប្រសិនបើ Lee Min Ho សម្រេចចិត្តចូលបម្រើយោធា ហើយនោះពួកគេក៏ជូនពរឲ្យលោកជោគជ័យ នៅក្នុងការបម្រើជាតិផងដែរ។

គួរបញ្ជាក់ថា Lee Min Ho ជាតារាសម្តែងប្រុស ដែលទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងរឿង «Boys Over Flowers» កាលពីឆ្នាំ២០០៩ ហើយលោកក៏ធ្លាប់ទទួលបាន ពានរង្វាន់ជាតារាប្រុសឆ្នើម ក្នុងព្រឹត្តិការណ៍ Baeksang Arts Awards លើកទី៤៥ ហើយខ្សែភាពយន្តចុងក្រោយ ដែលលោកសម្តែងនៅឆ្នាំ២០១៧ គឺរឿង «Legend of the Blue Sea» ជាមួយតួស្រី Jun Ji Hyun៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77