ក្រុម​​ជម្រើស​ជាតិ​កម្ពុជា គ្រោង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ២ថ្ងៃ មុន​ចេញទៅ​ប្រកួត​​នៅឡាវ | BayKdang ក្រុម​​ជម្រើស​ជាតិ​កម្ពុជា គ្រោង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ២ថ្ងៃ មុន​ចេញទៅ​ប្រកួត​​នៅឡាវ | BayKdang

ក្រុម​​ជម្រើស​ជាតិ​កម្ពុជា គ្រោង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ២ថ្ងៃ មុន​ចេញទៅ​ប្រកួត​​នៅឡាវ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងប្រមូលផ្ដុំហ្វឹកហាត់នាចុងសប្ដាហ៍នេះ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះឡាវ នាថ្ងៃទី២១ ខែមីនា និងការប្រកួតផ្លូវការជាមួយក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2019 ប្រចាំពូល C នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជា បានឲ្យដឹងថា តាមគម្រោងពីដំបូង ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃនេះ ប៉ុន្ដែដោយមិនចង់ឲ្យប៉ះពាល់ដល់ក្លឹបមួយចំនួន នៃលីគកំពូលកម្ពុជា លោកក៏លើកការប្រមូលផ្ដុំទៅចុងសប្ដាហ៍ក្រោយវិញ ពោលគឺលោកគ្រោងប្រមូលផ្ដុំត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៧-១៨ ខែមីនានេះ ហើយនៅថ្ងៃបន្ទាប់ លោកនឹងដឹកនាំក្រុមគោព្រៃកម្ពុជា ធ្វើដំណើរទៅប្រទេសឡាវតែម្ដង។

ប៉ុន្ដែមកទល់ពេលនេះ បញ្ជីឈ្មោះកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់បង្ហាញនោះទេ គ្រាដែលគ្រូបង្វឹកកាន់សញ្ញាបត្រ Pro-License លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហើបថា បញ្ជីឈ្មោះនេះ អាចនឹងត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ។ លើសពីនេះទៀត លោកក៏បានបង្ហើបពីកីឡាករ ៤រូប ដែលមានភាគរយខ្ពស់ត្រូវស្ថិតក្នុងបញ្ជីឈ្មោះជម្រើសជាតិនោះដែរគឺមាន ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ធារី ចន្ថាប៊ីន ដែលកំពុងលេងនៅលីគកំពូលម៉ាឡេស៊ី៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77