មនុស្ស​យន្ត ​ដូច​មនុស្ស​ពិតៗ នឹង​ក្លាយ​ជា​មន្ត្រី​សង្គ្រោះ​បន្ទាន់ ​របស់​អង់​គ្លេស ក្នុង​រយៈ​ពេល​ ៥០​ឆ្នាំ​ទៀត | BayKdang មនុស្ស​យន្ត ​ដូច​មនុស្ស​ពិតៗ នឹង​ក្លាយ​ជា​មន្ត្រី​សង្គ្រោះ​បន្ទាន់ ​របស់​អង់​គ្លេស ក្នុង​រយៈ​ពេល​ ៥០​ឆ្នាំ​ទៀត | BayKdang

មនុស្ស​យន្ត ​ដូច​មនុស្ស​ពិតៗ នឹង​ក្លាយ​ជា​មន្ត្រី​សង្គ្រោះ​បន្ទាន់ ​របស់​អង់​គ្លេស ក្នុង​រយៈ​ពេល​ ៥០​ឆ្នាំ​ទៀត

មនុស្ស​យន្ត​នឹង​ដើរ​តួនាទី​ជា «មន្ត្រី​សង្គ្រោះ​បន្ទាន់​ទី​៤» របស់​ចក្រ​ភព​អង់​គ្លេស ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ទៀត ហើយ​និង​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ពេល​​ស្ថិតក្នុង​អាកាស​ធាតុ​អាក្រក់​ខ្លាំង​។ នេះ​​​បើ​យោង​ទៅ​តាម​​​ក្រុម​អ្នក​ជំនាញ​មួយ​ ក្នុង​ចំណោម​ក្រុម​​ជំនាញ​បច្ចេក​វិទ្យា​ឈាន​មុខ​គេ​របស់​ប្រទេស​នេះ​។

វា​ត្រូវ​បាន​គេ​ព្យាករ​ថា នៅត្រឹម​ឆ្នាំ​២០១៦៨ មនុស្ស​យន្ត​ដែល​មាន​ជីវិត​ដូច​មនុស្ស​ពិត​ៗ នឹង​​ត្រូវ​ធ្វើ​ការ​ជា​បុគ្គ​លិក​សង្គ្រោះ​ដើម្បី​ជួយ​​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​។ ជា​មួយ​នឹង​​ការ​មាន​​មនុស្ស​យន្ត​៥០០​គ្រឿង ដែល​មាន​ការ​ស៊ូត​ទ្រាំ​ឥត​ព្រំ​ដែន និង​មាន​សមត្ថ​ភាព​ធ្វើ​ការ​ក្នុង​អាកាស​ធាតុ​ក្រោម​អាកាស​ធាតុ​ដក​សូន្យ មនុស្ស​យន្ត​ទាំង​នោះ​នឹង​ធ្វើ​ការ​ស្វែង​រក និង​​សង្គ្រោះ ក៏ដូច​ជា​បំពេញ​ការ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​។

ក្នុង​​​ការណី​​ដែល​មាន​ហេតុ​ការណ៍​ផ្សេង​នៃ​ព្យុះ​សង្ឃ​រា Storm Emma និង Beast from the East នៅ​​ប្រទេស​អង់គ្លេស ក្រុម​មនុស្ស​យន្ត​​ទាំង​នោះ នឹង​ត្រូវ​បង្ហាញពី​សមត្ថ​ភាព​រួច​ជាស្រេច​ក្នុង​ការ​ជួយ​តាម​រយៈ​ការ​ទាញរថយន្ត​ពី​គំនរ​ព្រឹល យក​រថ​យន្ត​ដែល​ក្រឡាប់ និង​​បោស​សម្អាត​ផ្លូវ​ក្នុង​ដំណាក់​កាល​ដ៏​សំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​។

មនុស្ស​យន្ត​ទាំង​នោះ​នឹង​បន្ត​​ផ្តល់​​ជំនួយ​ទី​មួយ​នៅ​តាម​ដង​ផ្លូវ ដឹក​ជញ្ជូន​​អ្នក​​ដែល​រង​របួស​ទៅកាន់​មន្ទីរ​ពេទ្យ និង​​​​ប្រើប្រាស់​ពាក្យស​ម្តី​​ល្អ​ចំពោះ​ជន​រង​​គ្រោះ​។ នេះ​​​បើយោង​ទៅ​តាម Mat Shore ដែល​​ជា​អ្នក​និពន្ធ​ម្នាក់ និង​ជា​អាជ្ញា​ធរ​ទៅ​លើ​ការ​ច្នៃ​ប្រឌិត ការ​ស៊ើប​អង្កេត​​របស់​វត្ថុ​សិប្ប​និម្មិត និង​បច្ចេក​វិទ្យា​ទៅ​ថ្ងៃ​អនា​គត​។

មនុស្ស​យន្ត​ទាំង​នោះ នឹង​ជួយ និង​បំពេញ​បន្ថែម​​ទៅលើ​សេវា​កម្ម​របស់​ប៉ូលិស និង​ក្រុម​សង្គ្រោះ​បន្ទាន់ ក៏ដូច​ជា​​គាំ​ទ្រ​ដល់​​កង​ប្រដាប់​អាវុធ ក្នុង​​ពេល​មាន​គ្រោះ​អាសន្ន​ជាតិ ឬ​​ក្នុង​ពេល​មាន​គ្រោះ​មហន្ត​រាយ​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ mirror

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77