មើលហើយចង់ឆ្ងល់! តើសំណង់អាគារ ដ៏ស្រស់ស្អាតទាំងនេះ សង់តាមរបៀបណា ? | BayKdang មើលហើយចង់ឆ្ងល់! តើសំណង់អាគារ ដ៏ស្រស់ស្អាតទាំងនេះ សង់តាមរបៀបណា ? | BayKdang

មើលហើយចង់ឆ្ងល់! តើសំណង់អាគារ ដ៏ស្រស់ស្អាតទាំងនេះ សង់តាមរបៀបណា ?

ពិត​ណាស់ មាន​ទ្រីស្តី​ជាច្រើន​លើក​ឡើង​ថា មនុស្ស​មិន​អាច​រស់​នៅ​តែ​​ឯង​នៅ​​កោះ​បាន​ឡើយ ប៉ុន្តែ បច្ចុប្បន្ន ​សម្រាប់​មនុស្ស​មួយ​ចំនួន​ ការ​​​នៅ​ដាច់​ដោយឡែក​ពី​គេ គឺ​ជា​ចំណុច​ដ៏ខាន់​ក្នុង​ការ​​រស់​នៅ​ទៅ​តាម​របៀប​ដែល​ពួក​គេ​ចង់​បាន​។ សំណង់​អគារ​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ខាងក្រោម​នេះ បង្ហាញពី​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់ និង​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​។

ហេតុនេះ សូម​ទស្ស​នា​ទាំង​អស់​គ្នា​ទៅ​លើ​សំណាង​អគារ​ដ៏ស្រស់​ស្អាត​បំផុត​ដែល​នៅ​ដាច់​​ដោយ​ឡែក​ពី​គេ​ទាំង​​៧​ក្នុង​ពិភព​លោក​៖

១. កោះ Just Room Enough Island សហ​រដ្ឋ​អាមេរិក

ផ្ទះ​​​ឯកោ​នៅ​លើ​កោះ​​ដ៏​តូច​មួយនេះ ស្ថិត​នៅ​តាម​ទន្លេ Saint Lawrence ក្បែរ​ព្រំ​ប្រទល់​រវាង​សហ​រដ្ឋ​អាមេរិក និង​កា​ណា​ដា​។ កោះ​នេះ​ត្រូវ​បាន​ទិញ​ដោយក្រុម​គ្រួ​សារ​ត្រកូល Sizeland ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ ខណៈ​​វា​​មាន​ទំ​ហំ​សម្រាប់​តែផ្ទះមួយ​ប៉ុណ្ណោះ​។

២. សរសថ្ម Katshki Pillar ភាគ​កណ្តាល​ប្រទេស​ហ្សក​ហ្ស៊ី

Katshki Pillar គឺ​ជា​ប្រភេទ​នៃ​សរស​ថ្ម​ដែល​កើត​ឡើង​ដោយ​ធម្ម​ជាតិ ដែលមាន​កម្ពស់​៤០​ម៉ែត្រ​ពី​ផ្ទៃ​រាប​។ វា​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ Katskhi ក្នុង​ទីក្រុង Chiatura ប្រទេស​ហ្ស៊ក​ហ្ស៊ី​។ ក្នុង​រយៈពេល​២​ទស​វត្សរ៍​ចុង​ក្រោយ​នេះ មាន​ព្រសង្ឃ​របស់​ហ្ស៊ក​ហ្ស៊ី រស់​​​នៅ​ក្នុង​​​ព្រះវិហារ​នៅ​លើ​កំពូល​នៃ​សរស​នោះ​។

៣. កោះ​នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយ​អែត

ផ្ទះ​មួយ​​នេះ ស្ថិតនៅ​លើ​កោះ​​ដែល​ឯកោ​មួយ ​ឆ្ងាយ​ពី​ទីក្រុង Stockholm ប្រទេស​ស៊ុយ​អែត ដែល​ត្រូវ​បាន​សាង​សង់​ឡើយ​ដោយ​បច្ចេក​វិទ្យា​ទំនើប​។

៤. វត្ត​កំពូល​ភ្នំ​ថ្ម The Holy Trinity Monastery ប្រទេស​ក្រិក

The Holy Trinity Monastery ស្ថិត​នៅ​ជ្រលង​ភ្នំ Peneas Valley នៃ​ទីក្រុង Kalambaka ប្រទេស​ក្រិក​។ វា​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ថ្ម​ដែល​មាន​កម្ពស់​៤០០​ម៉ែត្រ និង​ជា​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​អា​រ៉ាម​ទាំង​២៤​​ដែល​ត្រូវ​បាន​សាង​សង់​នៅ​លើ​កំពូល​ភ្នំ​ថ្ម​ Meteora​។

៥. កោះ Ellidaey ប្រទេស​អ៊ី​ស្លង់

នៅ​លើ​កោះ Ellidaey ភាគ​ខាង​ត្បូង​ប្រទេស​អ៊ី​ស្លង់​នេះ មាន​សំណង់​អគារ​មួយ​។ បើ​ទោះ​បី​មាន​ផ្ទះ​មួយ​​ស្ថិត​នៅ​ទី​នោះ​ក៏ដោយ ប៉ុន្តែ មិន​មាន​នរ​ណាម្នាក់​រស់​នៅ​ទី​នោះ​ជា​អចិន្ត្រៃយ៍​ឡើយ​។

៦. ផ្ទះនៅ Hermitage of San Colombano ប្រទេស​អ៊ី​តាលី

ផ្ទះ Hermitage of San Colombano ក្នុង​តំបន់ Trambileno ប្រទេស​អ៊ី​តាលី ​មាន​ភាព​ល្បី​ល្បាញ​​ចំពោះ​ទី​តាំង​​របស់​វា​ដែល​ស្ថិត​នៅ​​​ចំហៀង​ភ្នំ​។ ផ្ទះ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​១៣១៩ ហើយ​វា​មាន​រូប​រាង​ដូច​ជា​ចម្លាក់​នៅ​ជាប់​ជញ្ជាំង​ភ្នំ​អ៊ី​ចឹង​​។

៧. ផ្ទះ Cougar Peak Lookout សហ​រដ្ឋ​អាមេរិក

ផ្ទះ Cougar Peak Lookout ស្ថិត​នៅ​លើភ្នំ Montana គឺ​ជា​ប្រភេទ​ផ្ទះ​ឈើ ហើយ​នៅ​ជុំ​វិញ​ផ្ទះ​នេះ មាន​ទេស​ភាព​យ៉ាង​ស្រស់​ស្អាត​​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77