៥ ចំណុចដែលធ្វើអោយកូនតូចរបស់លោកអ្នក ក្លាយជាកុមារគំរូ និងស្តាប់បង្គាប់ | BayKdang ៥ ចំណុចដែលធ្វើអោយកូនតូចរបស់លោកអ្នក ក្លាយជាកុមារគំរូ និងស្តាប់បង្គាប់ | BayKdang

៥ ចំណុចដែលធ្វើអោយកូនតូចរបស់លោកអ្នក ក្លាយជាកុមារគំរូ និងស្តាប់បង្គាប់

ជារៀងរាល់ថ្ងៃនេះ សម្រាប់លោកអ្នកដែលជាឪពុកម្តាយតែងតែគិតអំពីសុខទុក្ខរបស់កូនៗគ្រប់រូប ជាពិសេសគឺ ការអប់រំ រៀនសូត្រ នឹងអកប្បកិរិយារបស់កូនតាំងពីតូចរហូតដល់ធំ។

ការអប់រំព្រៀនប្រដៅកូនប្រៀបបីដូចជា ការដាំដើមឈើមួយដើមតាំងពីតូចរហូតដល់ធំអញ្ចឹង យើងត្រូវស្រោចទឹក ជ្រោចដី ដាក់ជីវាអោយបានល្អ។ អញ្ចឹងក៏មិនខុសអី ពីការមើលថែ និងតម្រង់ផ្លូវកូនតាំងពីតូចដូចគ្នាដែល ហើយយើងមានវិធីរាប់រយ ដែលឪពុកម្តាយអាចព្យាយាមអនុវត្តន៍តាម ជាមួយកូន ដើម្បីអោយកូនក្លាយជាយុវជន យុវនារី ល្អសម្រាប់គ្រួសារនឹងប្រទេសជាតិ។

ពាក្យចាស់លោកពោលថា (ក្តៅស៊ីរក្ស ត្រជាក់ស៊ីជ្រៅ) សង្ឃឹមថា ៥ចំណុចនេះអាចជួយ លោកឪពុក អ្នកម្តាយ ក្នុងការអប់រំកូនបាន៖

១-ការនិយាយដោយអារម្មណ៍ស្ងប់ និងភាពស្និតស្នាលជាមួយកូន

ឪពុកម្តាយទាំងឡាយត្រូវស្តាប់ហេតុផលនឹងប្រើអារម្មណ៍ស្ងប់និយាយជាមួយកូនតូច ទោះជាអ្នកខឹងនឹងកូនយ៉ាងណាក៏ដោយ។ ព្រោះពេលកូនធ្វើខុស គាត់មានអារម្មណ៍ភ័យ ហើយខ្លាចលោកអ្នក ហើយបាត់បង់ស្មរតីក្នុងការទទួលកំហុស និងពិបាកកែតម្រូវកំហុសរបស់ពួកគាត់។ ត្រូវប្រើស្នាមញញឹម នឹងការកាន់ដៃ ឬអោបគាត់ ហើយសួររកហេតុផលដែលបណ្តាលអោយគាត់ធ្វើខុស ហើយមិនវៃគាត់ តែយើងនឹងមានឧទាហរណ៍មកប្រាប់គាត់ លាយឡំនឹងភាពកំប្លែងដើម្បីអោយគាត់បាត់ភ័យ ហើយព្រមទទួលស្តាប់យើង។

២-ការលើកទឹកចិត្តចំពោះកូននៅពេលដែលគាត់មានឥរិយាបថល្អ

សម្រាប់ក្មេងគ្រប់រូបតែតែងចូលចិត្តស្តាប់ពាក្យសសើរ នឹងការលើកទឹកចិត្តចំពោះកាយវិការណាមួយដែលគាត់ពេញចិត្តនឹងសម្តែងអោយយើងឃើញ។ ពួកគាត់មិនចេះសសើរយើងទេ តែយើងអាចធ្វើអោយគាត់ចេះសសើរ ហើយស្តាប់តាមនូវអ្វីដែលយើងប្រាប់ ដោយធ្វើអោយគាត់សប្បាយចិត្ត និងសសើរនឹងលើកទឹកចិត្តគាត់។

៣-ការអោយតម្លៃក្នុងការរស់នៅរបស់អ្នក

លើកកម្ពស់ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងការរស់នៅក្នុងគ្រូសារ និងមនុស្សដ៏ទៃដោយការគោរព និងអធ្យាស្រ័យ។ រួមទាំងសន្តានចិត្តល្អ ចេះចែករំលែក ចេះជួយធុរៈអ្នកដ៏ទៃ ដោយអំពើល្អ។

៤-បត់បែនតាមកាលៈទេសៈ

ត្រូវផ្តល់សិទ្ធក្នុងការជ្រើសរើសអោយពួកគាត់ ទោះពួកគាត់នៅតូចក៏ដោយ ព្រោះបើជំទាស់ គាត់អាចយំ ខឹងមិនសប្បាយចិត្ត ហើយមិនព្រមធ្វើតាមនៅអ្វីដែលយើងណែនាំគាត់។

៥-លើកកម្ពស់ស្មារតី និងទឹកចិត្តដែលជាគោលបំណងរបស់ពួកគេ

ជំរុញ និងលើកទឹកចិត្តគាត់អោយគាត់ធ្វើអ្វីមួយ ដោយជឿជាក់លើខ្លួនអែង និងជំរុញអោយគាត់ចេះ ថែទាំសុខភាព នឹងស្រលាញ់ភាពសប្បាយរីករាយ ក្នុងការទំនាក់ទំនងជាមួយសង្គម និងមនុស្សដែលនៅជុំវិញខ្លួន។

ពេលដែលលោកអ្នកឃើញកូនរបស់លោកអ្នកធ្វើអ្វីមួយដែលលោកអ្នកមិនពេញចិត្ត លោកអ្នកត្រូវនិយាយប្រាប់ខ្លួនអែងថា លោកអ្នកគឺជាសម្របសម្រួល មិនមែនជាអ្នកបង្គាប់បញ្ជារទេ។

កែសម្រួលដោយ៖ Baykdang
ប្រភព៖ Parent Co

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77