Messi បង្ហោះរូបភាពរីករាយ ជាមួយក្រុមគ្រួសារ ក្រោយក្លាយជាឪពុក កូនប្រុសទី៣ | BayKdang Messi បង្ហោះរូបភាពរីករាយ ជាមួយក្រុមគ្រួសារ ក្រោយក្លាយជាឪពុក កូនប្រុសទី៣ | BayKdang

Messi បង្ហោះរូបភាពរីករាយ ជាមួយក្រុមគ្រួសារ ក្រោយក្លាយជាឪពុក កូនប្រុសទី៣


កីឡាករ Lionel Messi បានក្លាយជាឪពុកកុមារ៣រូប កាលពីរាត្រីថ្ងៃសុក្រ ស្របពេលដែលកំពូល​ខ្សែប្រយុទ្ធ​អាហ្សង់ទីនរូបនេះ​បានខកខានមិនបានចូលរួមការប្រកួតអោយក្រុម Barcelona ផ្តួលក្រុម Malaga កាលពីថ្ងៃ សៅរិ៍នោះទេ។

នាង Antonella ជាភរិយាសញ្ជាតិអាហ្សង់ទីនបានផ្តល់កំណើតកូនទីបីនៅក្នុងគ្រួសារ ខណៈពួកគេទាំងពី Messi និង Antonela បច្ចុប្បន្នមានកូនប្រុសបីនាក់គឺ Thiagoអាយុ៥ឆ្នាំ និង Mateoអាយុ២ឆ្នាំ ព្រមជាមួយទារកទើប និងកើតឈ្មោះ Ciro ។ នាង Antonella បានផ្តល់កំណើតទារក Ciro នៅទីក្រុងបាសេឡូណា​ននមន្ទីរពេទ្យ USP Dexeus ជាកន្លែងដែលនាងផ្តល់កំណើតឱ្យកូនពីរនាក់ដំបូងផងដែរ។

អ្នកទីមួយដែលផ្តល់ព័ត៌មានគឺប្អូនថ្លៃស្រី​របស់ Messi នាង Carla Rocuzzo និងក្នុងនាមប្រិយមិត្តគាំទ្រ Messi បានសរសេរថាលើបណ្តាញទំនាក់ទំនងសង្គមថា៖ “សប្បាយចិត្តណាស់សម្រាប់សមាជិកថ្មីទី៣នេះ”

ក្នុង​នាមជាឪពុកដែលបានផ្តល់កំនើតដល់កូនប្រុសទី៣នេះ ម្ចាស់ពានរង្វាន់បាល់មាស៣សម័យ Messi ក៏បាន​សរសេរ​នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា៖ “សូមអរគុណ Ciro សូមអរគុណ​ដល់​ព្រះជាម្ចាស់នៅអ្វី​គ្រប់យ៉ាងដែលបានប្រទានដល់ម្តាយនិងទារក អោយមានសុខភាពយ៉ាងល្អយើងពិតជា​សប្បាយរីករាយខ្លាំងណាស់”

ប្រែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77