ត្រៀមៗ! ចាប់ពី​​ថ្ងៃទី១៥ ដល់​ថ្ងៃទី២២ ខែមីនា កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ទៀតហើយ !! | BayKdang ត្រៀមៗ! ចាប់ពី​​ថ្ងៃទី១៥ ដល់​ថ្ងៃទី២២ ខែមីនា កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ទៀតហើយ !! | BayKdang

ត្រៀមៗ! ចាប់ពី​​ថ្ងៃទី១៥ ដល់​ថ្ងៃទី២២ ខែមីនា កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ទៀតហើយ !!

(ភ្នំពេញ)៖ កម្ពុជានឹងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយសារតែទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង)។

តាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា «ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រ ចិនខាងត្បូង)» ។

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា យោងតាមការព្យាករឥទ្ធិពល របស់ខ្យល់ខាងលើ នឹងបង្កឲ្យមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២២ ខែមីនា នៅតាមបណ្ដាខណ្ឌ-ស្រុក-ក្រុង មួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹក បានបន្ដថា បណ្ដារាជធានី-ខេត្ត ដែលមានភ្លៀងកក់ខែ សីតុណ្ហភាពអតិបរមា នឹងថយចុះ មកនៅក្នុងរង្វង់ ៣៣-៣៤ អង្សាសេ ឯបណ្ដាខេត្តដទៃទៀត សីតុណ្ហភាព អតិបរមា នឹងស្ថិតក្នុងរង្វង់ ៣៥-៣៦ អង្សាសេ៕

ខាងក្រោមនេះ ជាក្រដាសព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77