​ផ្អើលទៀតហើយ! ​​យាន​អាវ​កាស UFO ត្រូវបាន​ថត​ជាប់​ដោយ​ Google Earth (មានវីដេអូ) | BayKdang ​ផ្អើលទៀតហើយ! ​​យាន​អាវ​កាស UFO ត្រូវបាន​ថត​ជាប់​ដោយ​ Google Earth (មានវីដេអូ) | BayKdang

​ផ្អើលទៀតហើយ! ​​យាន​អាវ​កាស UFO ត្រូវបាន​ថត​ជាប់​ដោយ​ Google Earth (មានវីដេអូ)

រូប​ភាព​​ដ៏​ចម្លែកមួយ​ បាន​បង្ហាញខ្លួន​នៅ​លើ​​ដា​រ៉ា​របស់​ Google Earth ដែល​នាំ​ឲ្យ​មាន​ការ​ងើង​ឆ្ងល់ និង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ ក្នុង​រូប​ភាព​វី​ដេ​អូនេះ ដែល​ត្រូវ​បាន​​បង្ហោះ​​​នៅ​លើ​​គេហ​ទំព័រ YouTube ការ​ស្វែង​រក​ទី​តាំង​មួយ​​ត្រូវ​បាន​ធ្វើ​ឡើង​​​តាម​រយៈ​ប្រព័ន្ធ​ផែន​ទី​​ដើម្បីមើល​ទី​តាំង​​ដែល​ស្ថិតនៅ East Lake George ក្នុង​ទីក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អាមេរិក​។

ការ​ចាប់​បាន​រូប​​ភាព​ដ៏ចម្លែក​​នោះ បង្ហាញពី​​យាន​​មួយ​ដែល​មាន​​ពណ៌​ខ្មៅ​ដ៏ចម្លែក កំពុង​តែ​ស្ថិត​លើ​អាកាស​។ វត្ថុ​មួយ​នោះ ពិត​ជា​​ផ្តល់​ការ​លំ​បាក​ក្នុង​ការ​កត់​សម្គាល់ ប៉ុន្តែ វា​ហាក់​ដូច​​ជា​មាន​ពណ៌​ខ្មៅ ដែល​កំពុង​តែ​សំកាំង​លើ​អាកាស ឬ​​ក៏​​អាច​ជា​ស្នាម​ប្រឡាក់​​នៅ​លើ​កញ្ចក់​របស់​កាមេ​រ៉ា​។

គណ​នីយ​ដែល​បាន​បង្ហោះ​រូប​ភាព​វី​ដេ​អូ​នេះ ​មាន​ឈ្មោះ​ថា UFOmania​។ ចាប់​​តាំង​ពី​រូប​ភាព​​វី​ដេ​អូ​នេះ ត្រូវ​បាន​បង្ហោះ​ឡើង វា​បាន​​ទាក់​ទាញ​ឲ្យ​មាន​អ្នក​ចូល​ទៅ​ទស្ស​នា​ ក៏ដូច​ជា​ការ​បញ្ចេញ​មតិ​ជាច្រើន​។ គណ​នីយ​ជាច្រើន​គិត នេះ​គឺ​ជា​យាន​អាវ​កាស​របស់ UFO យ៉ាង​ពិត​ប្រាកដ​ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​គតិ​ថា ជា​រូប​ក្លែង​ក្លាយ ឬ​ជា​ស្នាម​ប្រឡាក់នៅ​លើ​កញ្ចក់​នៃ​កាមេ​រ៉ា​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ mirror

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77