មិនធម្មតា! របបអាហារទាំង៤នេះ ធ្វើឲ្យ The Rock មាំមួន និងកំលាំងខ្លាំងក្លា | BayKdang មិនធម្មតា! របបអាហារទាំង៤នេះ ធ្វើឲ្យ The Rock មាំមួន និងកំលាំងខ្លាំងក្លា | BayKdang

មិនធម្មតា! របបអាហារទាំង៤នេះ ធ្វើឲ្យ The Rock មាំមួន និងកំលាំងខ្លាំងក្លា

កំពូល​តារា​ហូលីវូដ​ The Rock គឺ​ជា​តារា​ដែល​មាន​រូប​រាង​សង្ហា សាច់ដុំ​ហាប់​ណែន និង​មាន​សុខភាព​មាំមួន​។ ខាង​ក្រោម​នេះ គឺ​ជា​របប​អាហារ​ ដើម្បី​ថែរក្សា​សុខភាព​ រាងកាយ​មាំមួន​របស់ The Rock ៖

១. The Rock ព្យាយាម​ស្រូប​យក​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន

ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​តារា​ហូលីវូដ​ The Rock រួម​មាន​៖ សាច់​មាន់​ សាច់​ស្តេក​ និង ស៊ុត​។

២. The Rock ញ៉ាំ​បន្លែ​ច្រើន​លើស​មនុស្ស​ធម្មតា​ញ៉ាំ​ប្រចាំ​ថ្ងៃ

បន្លែ​ដែល​តារា​ហូលីវូដ​រូប​នេះ​ ញ៉ាំ​ជា​ប្រចាំ​គឺ ផ្កា​ខាត់​ណា​ខៀវ និង​ទំពាំង​បារាំង​។

៣. The Rock ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​កាបូហាយដ្រាត​ជា​ច្រើន​លើស​លប់

អាហារ​ដែល​ផ្ទុក​សារធាតុ​កាបូហាយដ្រាត​របស់​ The Rock រួម​មាន​៖ នំប៉័ង​ស បាយ និង​ដំឡូង​បារាំង​។

៤. The Rock ស្រូប​យក​ជាតិ​កាឡូរី​៥០០០ ក្នុង​១ថ្ងៃ

ក្នុង​១​ថ្ងៃ តារា​ហូលីវូដ​រូប​នេះ​ ញ៉ាំ​អាហារ​ឲ្យ​បាន​កាឡូរី ៥០០០​៕

អត្ថបទដោយ៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77