រឿង​អាស្រូវ​ផ្លូវភេទ នៃ​មន្ត្រី​ក្រោម​ឱវាទ ​កំពុង​អូស​ប្រជា​ប្រិយភាព​​លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះ | BayKdang រឿង​អាស្រូវ​ផ្លូវភេទ នៃ​មន្ត្រី​ក្រោម​ឱវាទ ​កំពុង​អូស​ប្រជា​ប្រិយភាព​​លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះ | BayKdang

រឿង​អាស្រូវ​ផ្លូវភេទ នៃ​មន្ត្រី​ក្រោម​ឱវាទ ​កំពុង​អូស​ប្រជា​ប្រិយភាព​​លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះ

(សេអ៊ូល)៖ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងមានភាពវិជ្ជមានទៅមុខ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធីបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បែរជាបានដាំដូងចុះទៅវិញកាលពីសប្តាហ៍មុន គឺដោយសារតែបញ្ហាចម្រូសចម្រាសកាន់តែខ្លាំងឡើង ជុំវិញរឿងអាស្រូវផ្លូវភេទនៃមន្រ្តីមួយចំនួននៅក្នុងគណបក្សកាន់អំណាចរបស់លោក។ នេះបើតាមលទ្ធផលស្ទង់មតិប្រចាំសប្តាហ៍មួយ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Realmeter សំឡេងគាំទ្ររបស់លោក មូន ជែអ៊ីន កាលពីសប្តាហ៍មុននៅត្រឹម ៦៥.៨ភាគរយ ពោលគឺថយចុះជិតមួយភាគរយពីអាទិត្យមុនមួយទៀត ដោយលទ្ធផលបានយោងទៅតាមអ្នកចូលរួមចំនួន ២,៥០២នាក់ ធ្វើឡើងកាលពីចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រសប្តាហ៍កន្លងទៅ។

គួរជម្រាបថា អត្រាគាំទ្ររបស់ លោក មូន បានធ្លាក់ចុះបន្តិចបន្តួច នៅចំពោះមុខការចាប់លេចឡើង នៃសញ្ញាវិជ្ជមាន ក្នុងស្ថានការណ៍នៅឧបទ្វីបកូរ៉េ ដោយសារតែអំពើបៀតបៀន ក៏ដូចជាហិង្សាផ្លូវភេទ ដែលបង្កឡើងដោយក្រុមអ្នកនយោបាយ នៅក្នុងប្លុកក្រុមអ្នកសេរីនិយម៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77