អត្ដពលិក​វ័យក្មេង នៃប្រដាល់​សាកល​កម្ពុជា ត្រៀម​ប្រកួត​ជើងឯក​យុវជន​អាស៊ីលើក​ដំបូង | BayKdang អត្ដពលិក​វ័យក្មេង នៃប្រដាល់​សាកល​កម្ពុជា ត្រៀម​ប្រកួត​ជើងឯក​យុវជន​អាស៊ីលើក​ដំបូង | BayKdang

អត្ដពលិក​វ័យក្មេង នៃប្រដាល់​សាកល​កម្ពុជា ត្រៀម​ប្រកួត​ជើងឯក​យុវជន​អាស៊ីលើក​ដំបូង

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានត្រៀមកីឡាករ-កីឡាការិនីវ័យក្មេង ៥នាក់ ដើម្បីចូលរួមប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ២០១៨ នៅប្រទេសថៃ នាខែមេសាខាងមុខ ហើយក៏ជាឱកាសល្អ ដែលក្រុមកីឡាប្រដាល់សាកលកម្ពុជា ត្រូវបញ្ចេញសមត្ថភាព ដើម្បីស្វែងរកសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅប្រទេសអាហ្សង់ទីន នាខែតុលាខាងមុខ ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមកីឡាករ-កីឡាការិនីថ្នាលរបស់ប្រដាល់សាកល បានចេញទៅប្រកួតលើឆាកអន្ដរជាតិ ក្រោយការបណ្ដុះបណ្ដាលអស់រយៈពេល ៣ឆ្នាំ ។ ប៉ុន្ដែក្ដីសង្ឃឹមឈ្នះមេដាយ មិនទាន់ជាមានច្រើននោះទេ តែគោលដៅសំខាន់ គឺសហព័ន្ធចង់ផ្ដល់ឱកាសឲ្យពួកគេបានបទពិសោធន៍ពីការប្រកួតលើឆាកអន្ដរជាតិ ក៏ដូចជាការប្រកួតស្វែងរកសិទ្ធិ ដើម្បីចូលរួមប្រកួតអូឡាំពិកយុវជន ឆ្នាំ២០១៨ ។

ចំពោះការប្រកួតកីឡាប្រដាល់ជើងឯកយុវជនអាស៊ី ឆ្នាំ២០១៨ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ដោយមានកីឡាករ-កីឡាការិនីមកពីជាង ២០ប្រទេសក្នុងតំបន់ចូលរួម គ្រាដែលកម្ពុជាបានត្រៀមកីឡាករ-កីឡាការិនីចន្លោះអាយុ ១៧ និង ១៨ឆ្នាំចំនួន ៥នាក់ សម្រាប់ចូលរួមផងដែរ ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77