ដើម្បីអោយក្លាយជាសិស្សល្អហើយពូកែ ត្រូវតែមាន ៧ចំណុចនេះ! | BayKdang ដើម្បីអោយក្លាយជាសិស្សល្អហើយពូកែ ត្រូវតែមាន ៧ចំណុចនេះ! | BayKdang

ដើម្បីអោយក្លាយជាសិស្សល្អហើយពូកែ ត្រូវតែមាន ៧ចំណុចនេះ!

មានសិស្សជាច្រើនដែលមិនសប្បាយចិត្តនឹងការសិក្សារបស់ខ្លួន ព្រោះថាលទ្ធផលមិនសូវល្អ ហើយក៏មិនហ៊ានសួរ ឬប្រាប់អ្នកដ៏ទៃដើម្បីសុំយោបលដែរ ព្រោះខ្លាចខ្មាសគេ។ ប៉ុន្តែកុំបារម្មណ៍ព្រោះយើងមានដំបូន្មាន ៧ចំណុច ដើម្បីជួយអោយអ្នកក្លាយជាសិស្សពូកែបាន៖

១-ការរៀបចំកំណត់ហេតុសិក្សា

ការរៀបចំកាលវិភាគសិក្សាប្រចាំសប្តាហ៍ វាមានសារៈសំខាន់ណាស់សម្រាប់សិស្សទាំងអស់ ព្រោះថាអាចជួយអោយយើង ចងចាំ និងយល់ពីវិទ្យាដែលយើងកំពុងសិក្សារក្នុងរយះពេលខ្លី។

២-ការប្រើប្រាស់ធនធាន នឹងសតិបញ្ញារ

នៅពេលដែលអ្នកកំពុងសិក្សា យើងត្រូវជឿរជាក់លើខ្លួនអែងមិនត្រូវមានអារម្មណ៍ស្ទាក់ស្ទើរ ឬគិតថាខ្លួនមិនមានសម្ថភាពដូចអ្នកដ៏ទៃ។

៣-ជួបបណ្តាញអ្នកសិក្សាខាងក្រៅ

អ្នកមិនត្រូវមានអារម្មណ៍ថាខ្មាស់អៀន ក្នុងការចូលរួមជាមួយអ្នកសិក្សាជាច្រើនដែលមកពីកន្លែងផ្សេងគ្នានោះទេ ព្រោះពេលខ្លះពួកគេអាចមានវិធីដ៏ល្អៗ ដើម្បីជួយអោយអ្នករៀនបន្ថែមទៀត ហើយធ្វើអោយការសិក្សាអ្នកបានប្រសើរឡើង។

៤-បរិបទនៃការសិក្សារបស់អ្នក

ទំនាក់ទំនងការសិក្សាជាមួយពិភពលោកពិតប្រាកដទាំងនេះ អាចជួយរំលឹកអ្នក និងជួយអោយអ្នកដល់គោលដៅរបស់អ្នក។

៥-ត្រូវតែសកម្មចំពោះការសិក្សា

អ្នកត្រូវតែមានការប្រុងប្រយ័្នតជានិច្ច ហើយដោះស្រាយរាល់បញ្ហាចំពោះមុខ ដើម្បីកុំអោយប៉ះពាល់ដល់ការសិក្សារបស់អ្នក។

៦-ការប្រឈមមុខនឹងការសិក្សា

ពេលខ្លះការសិក្សារបស់អ្នកអាចមានឧបសគ្គចំពោះមុខ ដូចជា៖ អ្នកត្រូវឡើងធ្វើជាបទបង្ហាញផ្ទាល់មាត់ ឬជាក្រុម ធ្វើអោយអ្នកភ័យខ្លាចពិបាកក្នុងការបកស្រាយ។ ប៉ុន្តែបើអ្នកត្រូវគិតថាអ្នកអាចធ្វើវាបាន ព្រោះនេះជាឱកាសដើម្បីអភិវឌ្ឍន៍ការសិក្សារបស់អ្នក។

៧-រៀនទទួលយោបល់របស់អ្នកដទៃ

កុំគិតថាខ្លួនអែងពូកែឥតខ្ចោះដោយមិនទទួលយកយោបលអ្នកដ៏ទៃ ព្រោះថាការរិះគន់គឺជាការស្ថាបនារការសិក្សារបស់យើងអោយកាន់តែរីកដុះដាលទៅមុខរហូត នឹងដើម្បីអនាគតយើងផងដែរ។

កែសម្រួលដោយ៖ BayKdang
ប្រភព៖ IvyCollage

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77