ធ្លាយ​រឿង​សម្ងាត់! ក្រុមហ៊ុន​សិង្ហបុរី​ចំនួន​ពីរ លួច​បញ្ជូន​​ផលិតផល​​ប្រណិតៗ​​ ឲ្យ​កូរ៉េខាងជើង រំលោភ​​លើ​ទណ្ឌកម្ម UN | BayKdang ធ្លាយ​រឿង​សម្ងាត់! ក្រុមហ៊ុន​សិង្ហបុរី​ចំនួន​ពីរ លួច​បញ្ជូន​​ផលិតផល​​ប្រណិតៗ​​ ឲ្យ​កូរ៉េខាងជើង រំលោភ​​លើ​ទណ្ឌកម្ម UN | BayKdang

ធ្លាយ​រឿង​សម្ងាត់! ក្រុមហ៊ុន​សិង្ហបុរី​ចំនួន​ពីរ លួច​បញ្ជូន​​ផលិតផល​​ប្រណិតៗ​​ ឲ្យ​កូរ៉េខាងជើង រំលោភ​​លើ​ទណ្ឌកម្ម UN

(ញូយ៉ក)៖ សេចក្ដីព្រាងរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ (UN) ដែលបានលេចបធ្លាយនាពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនសិង្ហបុរីចំនួនពីរ បានរំលោភលើទណ្ឌកម្មយូអិន តាមរយៈការលួចផ្គត់ផ្គង់ទំនិញប្រណិតៗក្នុងនោះរួមមានទាំង ស្រាថ្លៃៗ (Wines) ឱ្យកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍ខាងលើ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខយូអិន ហើយទំនងជាអាចនឹងត្រូវចេញផ្សាយ នៅចុងសប្ដាហ៍នេះ ក្រុមហ៊ុនសិង្ហបុរីទាំងពីរមានឈ្មោះថា OCN និង T Specialist។ ចំណែកឯ រដ្ឋាភិបាលសិង្ហបុរី ក៏បានអះអាងថា ខ្លួនក៏បានដឹងពីករណីនេះដែរ ព្រមទាំងបានចាប់ផ្ដើមបើកការស៊ើបអង្កេតហើយ ដើម្បីស្វែងរកព័ត៌មានឱ្យកាន់តែច្បាស់។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងពីរនេះបានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ខណៈក្រុមអ្នកជំនាញព្រួយបារម្ភថា បើសិនជាព័ត៌មាននេះជាការពិតនោះ វាអាចនឹងបង្កផលប៉ះពាល់ដល់ការអនុវត្តទណ្ឌកម្មយូអិន ប្រឆាំងនឹងកូរ៉េខាងជើង ក៏ដូចជា អាចនឹងធ្វើឱ្យការរំលោភបំពានបែបនរីកសាយពេញទ្វីបអាស៊ី។

គួរបញ្ជាក់ថា ក្រោមទណ្ឌកម្មយូអិនចាប់តាំងពីឆ្នាំ២០០៦មក ការលក់ទំនិញប្រណិតឱ្យកូរ៉េខាងជើង គឺជាទង្វើខុសច្បាប់ រីឯសិង្ហបុរី បានចូលរួមអនុវត្តទណ្ឌកម្មនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77