ពាក្យ​សុំ​​ការងារ​របស់លោក​ Steve Jobs ​តាំង​ពី​ឆ្នាំ​​ ១៩៧៣ ត្រូវបានដាក់ដេញ​ថ្លៃ | BayKdang ពាក្យ​សុំ​​ការងារ​របស់លោក​ Steve Jobs ​តាំង​ពី​ឆ្នាំ​​ ១៩៧៣ ត្រូវបានដាក់ដេញ​ថ្លៃ | BayKdang

ពាក្យ​សុំ​​ការងារ​របស់លោក​ Steve Jobs ​តាំង​ពី​ឆ្នាំ​​ ១៩៧៣ ត្រូវបានដាក់ដេញ​ថ្លៃ

​​កាល​ពី​​ពេល​កន្លង​ទៅ​នេះ​ ពាក្យ​សុំ​ការងារ​របស់​លោក​ Steve Jobs ត្រូវ​បាន​​ធ្វើ​ការ​ដាក់​ដេញ​ថ្លៃ​នៅ​​​ក្រុមហ៊ុន​ RR Auction ដោយ​ការ​ដេញ​ថ្លៃ​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មីនា​នេះ។

ពាក្យ​សុំ​ធ្វើ​ការ​​ដែល​មាន​អាយុកាល​តាំង​ពី​ឆ្នាំ​ ១៩៧៣ គឺ​បាន​បំពេញ​ដោយ​ដៃ​ផ្ទាល់។ នៅ​​លើ​​ឯកសារ​​លោក​ Steve Jobs ដែល​កាល​នោះ​មាន​វ័យ​ ១៨ ឆ្នាំ​ បាន​​​រើស​សកលវិទ្យាល័យ​ Reed College ជា​អាសយដ្ឋាន​របស់​ខ្លួន។ មុខ​ជំនាញ​គឺ​ English Lit ហើយ​លោក​មិន​មាន​ទូរសព្ទ​ប្រើ​ឡើយ​នា​ពេល​នោះ។

មុខ​ជំនាញ​ពិសេស​របស់​លោក​ Steve Jobs គឺ​ electronics tech ឬ design engineer ហើយ​ក៏​បាន​​បង្ហាញ​ថា​មាន​បទ​ពិសោធន៍​លើ​កុំព្យូទ័រ និង ការ​គណនា​លេខ​ផង​ដែរ។ មិន​មាន​​ការ​បញ្ជាក់​ថា​លិខិត​នេះ​ សម្រាប់​ស្នើ​សុំ​លើ​ការងារ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ Steve Jobs បាន​ចាប់​ផ្ដើម​ការងារ​ដំបូង​នៅ​ក្រុមហ៊ុន​ Atari នា​ឆ្នាំ​ ១៩៧៤ ជា​មួយ​លោក​ Steve Wozniak។

គួរ​ដឹង​ថា​បច្ចុប្បន្ន​ ពាក្យ​សុំ​ការងារ​នេះ​ កំពុង​ទទួល​បាន​ការ​ដេញ​ថ្លៃ​ខ្ពស់​ដល់​ ៥០ ០០០ ដុល្លារ​ ដោយ​ការ​ដេញ​ថ្លៃ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍៕ ​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77