ទស្សនិកជន ផ្ទុះ​​ការចាប់​​អារម្មណ៍ នឹង​បទ​ថ្មី​របស់ ចេន រូហ្វើ «រាំជាន់​អាចម៍ឆ្កែ» ថា​មាន​ខ្លឹមសារ ឌឺដង​​បទ​របស់ ពេជ្រ សោភា « បីឆ្កែ​ចូលរាំ» | BayKdang ទស្សនិកជន ផ្ទុះ​​ការចាប់​​អារម្មណ៍ នឹង​បទ​ថ្មី​របស់ ចេន រូហ្វើ «រាំជាន់​អាចម៍ឆ្កែ» ថា​មាន​ខ្លឹមសារ ឌឺដង​​បទ​របស់ ពេជ្រ សោភា « បីឆ្កែ​ចូលរាំ» | BayKdang

ទស្សនិកជន ផ្ទុះ​​ការចាប់​​អារម្មណ៍ នឹង​បទ​ថ្មី​របស់ ចេន រូហ្វើ «រាំជាន់​អាចម៍ឆ្កែ» ថា​មាន​ខ្លឹមសារ ឌឺដង​​បទ​របស់ ពេជ្រ សោភា « បីឆ្កែ​ចូលរាំ»

(ភ្នំពេញ)៖ ថ្មីៗនេះ មានចម្រៀងជាច្រើនរាល់គ្រប់ផលិតកម្ម បានបញ្ចេញស្នាដៃចម្រៀងរបស់ខ្លួនជាបន្តបន្ទាប់ ខណៈបទថ្មី របស់តារាចម្រៀងប្រុស ក្នុងផលិតកម្ម BN លោក ចេន រូហ្វើ ដែលមានចំណងជើងថា «រាំជាន់អាចម៍ឆ្កែ» បានផ្ទុះការចាប់អារម្មណ៍ ពេញបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសយុវវ័យតែម្តង ដោយពួកគេបានលើកឡើងថា បទថ្មីនេះ មានខ្លឹមសារ ឌឺដង បទចម្រៀងរបស់តារាស្រី ក្នុងផលិតកម្មហង្សមាស ពេជ្រ សោភា ដែលមានចំណងជើងថា «បីឆ្កែចូលរាំ» ខណៈក្នុងខ្លឹមសារចម្រៀង «រាំជាន់អាចម៍ឆ្កែ» បែបលែបខាយរបស់ ចេន រ៉ូហ្វើ សួររកមុខអ្នកបីឆ្កែចូលរាំទៅវិញ។

យ៉ាងណាមិញ ជាមួយនឹងការលើកឡើងដូច្នេះ ពីសំណាក់ទស្សនិកជន តារាចម្រៀងប្រុស លោក ចេន រូហ្វើ ដែលជាអតីតបេក្ខភាពប្រឡងចម្រៀង ក្នុងកម្មវិធីចម្រៀង លំដាប់ពិភពលោក «Cambodian Idol» រដូវកាលទី១ បានថ្លែងប្រាប់ គេហទំព័រ Khmer Talking ឲ្យដឹងថា បទចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា «រាំជាន់អាចម៍ឆ្កែ» គឺនិពន្ធឡើង គ្មានបំណងច្រៀង ឌឺដងគ្នាជាមួយតារាចម្រៀងរៀមច្បង ពេជ្រ សោភា នោះទេ ខណៈ បទចម្រៀងប្រភេទញាក់កន្រ្តាក់អារម្មណ៍ លែបខាយត្រូវចិត្តយុវវ័យមួយនេះ និពន្ធឡើងជាយូរមកហើយ។ អ្វីដែលពិសេសនោះ លោកក៏មានការភ្ញាក់ផ្អើលខ្លាំងដែរ ពេលបទចម្រៀងមួយនេះ ហាក់ធ្វើឲ្យមានទស្សនិកជនយល់ច្រឡំ ថាជាបទច្រៀងឌឺគ្នានោះ។

ជាមួយគ្នានេះ ទោះបីជាអ្នកគាំទ្រលើកឡើងដូច្នេះក្តី ក៏បទចម្រៀងទាំងពីរ នៅតែមានអ្នកគាំទ្រច្រើន ខណៈបទចម្រៀងថ្មីរបស់លោក ចេន រូហ្វើទទួលបានការគាំទ្រគួរសម ដោយមិនមែន ព្រោះតែជាការច្រៀងឌឺដងគ្នានោះទេ ខណៈតារាចម្រៀងប្រុសរូបនេះ រំពឹងថា បទចម្រៀងថ្មីរបស់លោក នឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជនបន្តទៀត។

គួរបញ្ជាក់ថា បទ «បីឆ្កែចូលរាំ» របស់ស្រីដ៏ល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា ប៉ះគ្នាជាមួយបទ «រាំជាន់អាចម៍ឆ្កែ» របស់តារាប្រុស ក្នុងផលិតកម្ម BN ចេន រូហ្វើ សុទ្ធសឹងជាបទចម្រៀងស្នាដៃនិពន្ធថ្មី ដែលមានចង្វាក់រាំបែបស្ទាយយុវវ័យ អាចនិយាយបានថា ស្ថិតនៅក្នុងកំពូលបទចម្រៀង ដែលទាក់ទាញចិត្តយុវវ័យ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77