ក្លឹប ​Southampton ​បណ្តេញ​គ្រូបង្វឹក​ចេញពី​តំណែង​ ខណៈ​នៅសល់ ៨ប្រកួតទៀត​បិទរដូវកាល | BayKdang ក្លឹប ​Southampton ​បណ្តេញ​គ្រូបង្វឹក​ចេញពី​តំណែង​ ខណៈ​នៅសល់ ៨ប្រកួតទៀត​បិទរដូវកាល | BayKdang

ក្លឹប ​Southampton ​បណ្តេញ​គ្រូបង្វឹក​ចេញពី​តំណែង​ ខណៈ​នៅសល់ ៨ប្រកួតទៀត​បិទរដូវកាល

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Southampton បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹក Mauricio Pellegrino ជាផ្លូវការហើយ ក្រោយបន្តចាញ់នៅក្នុងផ្ទះរបស់ Newcastle United ៣-០ កាលពីចុងសប្តាហ៍មុន គ្រាដែលនៅសល់ ៨ប្រកួតទៀត បិទរដូវកាល Premier League ឆ្នាំ២០១៧-២០១៨។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨នេះថា សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើង ក្រោយពេល Southampton រកបានជ័យជម្នះតែ១៧ប្រកួត ក្នុងចំណោម៣០ប្រកួតរដូវកាលថ្មីនេះ និងនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ។

បុរសវ័យ៤៦ឆ្នាំ Pellegrino ទើបតែកាន់តែំណែងនេះទើបតែបាន ៩ខែប៉ុណ្ណោះ ជំនួសកៅអីគ្រូបង្វឹក Claude Puel ដែលលាឈប់ទៅដឹកនាំ Leicester City។ Southampton បានក្លាយជាក្រុមសមាជិក Premier League ទី៩ ដែលបានផ្លាស់ប្តូរគ្រូបង្វឹកនារដូវកាលឆ្នាំ២០១៧-២០១៨នេះ ក្នុងនោះដែរ គ្រូជំនួយ Carlos Compagnucci និងគ្រូ បង្វឹកក្រុមជម្រើសជាតិ១ Xavier Tamarit ក៏បានចុះចេញពីតំណែងផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77