រឿង ​«បុព្វេសន្និវាស»​ ល្បីខ្លាំង​ រហូតធ្វើឲ្យ ​Chompoo Araya ​ត្អូញត្អែរ​សោកស្តាយ ​ដែលមិន​បានសម្តែង​ក្នុងរឿងនេះ! | BayKdang រឿង ​«បុព្វេសន្និវាស»​ ល្បីខ្លាំង​ រហូតធ្វើឲ្យ ​Chompoo Araya ​ត្អូញត្អែរ​សោកស្តាយ ​ដែលមិន​បានសម្តែង​ក្នុងរឿងនេះ! | BayKdang

រឿង ​«បុព្វេសន្និវាស»​ ល្បីខ្លាំង​ រហូតធ្វើឲ្យ ​Chompoo Araya ​ត្អូញត្អែរ​សោកស្តាយ ​ដែលមិន​បានសម្តែង​ក្នុងរឿងនេះ!

(ថៃ)៖ រឿង «បុព្វេសន្និវាស» ជាខ្សែភាពយន្តភាគមនោសញ្ចេតនា បែបកំប្លែងដ៏ល្បីល្បាញនៅដើមឆ្នាំ ២០១៨ ដែលសម្តែងដោយតារាស្រី Bella Ranee និង Pope Thanawat ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសគ្រប់ឈុតឆាក នៃរឿងនេះបានផ្លាស់ប្តូរចរិតតួសម្តែងស្រី Bella Ranee ទៅជាតួអង្គកាចឆ្នាស់ឆ្នើម នៅប៉ុន្មានភាគដំបូងមុនពេលប្តូរវិញ្ញាញ ជាមួយនារីម្នាក់ទៀត។

ជាការពិតដំបូងឡើយតួអង្គ ការ៉ាកេត ឬ កេតស៊ូរាំង ត្រូវបានអ្នកដឹកនាំជ្រើសរើស អ្នកម្តាយចាយសម្រស់ Chompoo Araya ឯណោះទេ ប៉ុន្តែដោយសារតែនាងមានភារកិច្ច ជាប់រវល់ខ្លាំង ទើបមិនអាចទទួលការងារសម្តែងនេះបាន។ អ្នកម្តាយសម័យថ្មីរូបនេះ បានឲ្យដឹងថា អ្នកដឹកនាំ Nong Arunosha បានទាក់ទងនាងតាំងពីដំបូងម្ល៉េះ ហើយនាងពិតជាសោកស្តាយ ដែលមិនបានសម្តែងរឿង «បុព្វេសន្និវាស» ព្រោះថា ការងាររវល់ដកខ្លួនមិនរួច មិនតែប៉ុណ្ណោះនាងក៏បានដឹងថា រឿងនេះល្អ និងកំប្លែង ព្រោះនាងធ្លាប់អានរឿង ដែលនិពន្ធដោយ Rom Pang រួចហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77