ញាក់​សាច់! នាង Paris Hilton ថត​​រូប​ស្តាត​មួយ​កំណាត់​លើ​បង្ហោះ​លើ Instagram | BayKdang ញាក់​សាច់! នាង Paris Hilton ថត​​រូប​ស្តាត​មួយ​កំណាត់​លើ​បង្ហោះ​លើ Instagram | BayKdang

ញាក់​សាច់! នាង Paris Hilton ថត​​រូប​ស្តាត​មួយ​កំណាត់​លើ​បង្ហោះ​លើ Instagram

នាង Paris Hilton បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​កាល​ពី​ពេលថ្មី​ៗនេះ តាមរយៈ​ការ​​ស្រាត​​មួយ​កំណាត់​លើ ក្នុង​ពេល​​នាង​កំពុង​តែ​​ធ្វើ​ការ​ក្នុង​កម្មវិធី​ថត​រូប​ថ្មី​មួយ មុន​នឹង​បង្ហោះ​រូប​ភាព​វី​ដេ​អូ​របស់​នាង​នៅ​លើ​បណ្តាញ​សង្គម Instagram កាល​ពី​ចុង​សប្តាហ៍មុន​នេះ​។

តា​រា​សម្តែង និង​ចម្រៀង​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូប​ថត​ស្រាត​មួយ​កំណាត់​លើ​របស់​នាង ដោយ​មាន​ត្រឹម​តែ​សក់​​ពណ៌​ដង់​ដែង​របស់​នាង​បិទ​បាំង​ដើម​ទ្រូង​​របស់​នាង​​ប៉ុណ្ណោះ​​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ​ថា នាង​បាន​ស្លៀក​ពាក់​​ខោ​ពណ៌​សាច់ ដែល​ហាក់​មើល​ដូច​ជា​ស្រាត​ទាំងមូល​អ៊ី​ចឹង​។ ការ​​បង្ហាញ​​រូប​ភាព​ដ៏គួរ​ឲ្យ​ទាក់​ទាញ និង​ស៊ិច​ស៊ីរបស់​នាង បាន​កើត​ឡើង នៅមុន​ពេល​​ពិធី​រៀប​ការ​របស់​នាង​នៅ​សប្តាហ៍​នេះ​​។

កុមារី Lily-Grace Victoria Rothschild វ័យ​១​ឆ្នាំ ដែល​ជា​ក្មួយ​ស្រី​របស់​នាង Paris នឹង​ដើរ​តួ​ជា​​ក្មេង​ស្រី​ហុច​កម្រង​ផ្កា ក្នុង​ពិធី​រៀប​ការ​​របស់​ម្តាយ​មីង​ខ្លួន​​។ ព័ត៌​មាន​នេះ បាន​បែក​ធ្លាយ​ចេញពី​នាង Nicky Hilton Rothschild ដែល​ជា​ប្អូន​ស្រី​របស់​នាង Paris និង​​ជា​ម្តាយ​របស់​កុមារី Lily-Grace ដែល​បាន​​ប្រាប់​ទៅកាន់​ទស្ស​នា​វដ្តី People​។ នាង Nicky ដែល​ក៏​មាន​​​​បុត្រីម្នាក់​ទៀត​​វ័យ​១១​សប្តាហ៍​​ជា​មួយ​នឹង​ស្វាមី​របស់​ខ្លួន​គឺ​លោក James Rothschild នោះ បាន​បញ្ជាក់​ប្រាប់​ថា៖ «ខ្ញុំ​គិត​ថា Lily-Grace នឹង​ក្លាយ​ជា​ក្មេង​ស្រី​ជូន​កម្រង​ផ្កា​»​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77