មូលហេតុសំខាន់ទាំង ១០ដែលធ្វើអោយការអប់រំមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា | BayKdang មូលហេតុសំខាន់ទាំង ១០ដែលធ្វើអោយការអប់រំមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា | BayKdang

មូលហេតុសំខាន់ទាំង ១០ដែលធ្វើអោយការអប់រំមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា

ពាក្យថា “អប់រំ” មិនមែនគ្រាន់តែការអាន និងសរសេរនៅលើក្រដាសសៀវភៅប៉ុណ្ណោះទេ។ តែវាគឺជាការប្រើប្រាស់ការអប់រំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ហើយយើងក៏បានប្រើប្រាស់ចំណេះដឹងរបស់យើងអោយមានការលូតលាស់សម្រាប់ជីវិតទៅថ្ងៃអនាគតផងដែរ។ មួយវិញទៀតការអប់រំក៏អាចដឹកនាំជីវិតផ្ទាល់ខ្លួនរបស់យើងដោយមិនចាំបាច់អាស្រ័យលើអ្នកដទៃផងដែរ។ ចំណែក អក្ខរកម្ម ក្នុងការអប់រំ គឺសំដៅទៅលើការអាននិងសរសេរ ព្រោះអ្វីៗគ្រប់យ៉ាងបូករួមនឹងការប្រើប្រាស់ជំនាញក្នុងការងារដើម្បីបង្កបង្កើនផលជីវិតនាថ្ងៃអនាគត។ ហើយវាក៏អាចជួយឱ្យប្រទេសនានារីកចំរើនខាងផ្នែកសេដ្ឋកិច្ចនិងសាទរជាមួយភាពរុងរឿងផងដែរ។

១០ចំណុចខាងក្រោមនេះគឺជាមូលហេតុ ដែលធ្វើអោយការអប់រំមានសារៈសំខាន់៖

១-សុភមង្គលនឹងស្ថេរភាព

ប្រសិនបើអ្នកចង់មានជីវិតសប្បាយរីករាយទៅនឹងអ្វីដែលពិភពលោកមាននេះ អ្នកត្រូវតែរៀនសូត្រ។ ការអប់រំ សិក្សារៀនសូត្រគឺជាកត្តាចាំបាច់សម្រាប់អនាគតរបស់យើងដើម្បីប្រកបរបរចិញ្ចឹមជីវិតដោយសុភមង្គល។

២-លុយ

មនុស្សដែលមានចំណេះដឹង គឺមានឱកាស និងអទិភាពច្រើនជាងគេ ព្រោះយើងមានចំណេះជាទ្រព្យ ជាមាសប្រាកដែលគ្មានអ្នកណាលួចបាន។ ប៉ុន្ដែមនុស្សភាគច្រើនយល់ស្របថាលុយមានសារៈសំខាន់សំរាប់ការរស់រានមានជីវិតនៅសព្វថ្ងៃនេះ។ តែបើអ្នកមានចំណេះដឹងកាន់តែច្រើនអ្នកមានជម្រើសកាន់តែច្រើន ហើយសន្សំលុយបានកាន់តែច្រើន។

៣-សមភាព

ប្រសិនបើយើងចង់ឃើញភាពស្មើគ្នាពីមនុស្សគ្រប់រូប យើងត្រូវតែផ្តល់ឱកាសអោយស្មើគ្នា ហើយការអប់រំគឺជាអ្វីដែលយើងត្រូវយកមកពិសោធន៍។ ការអប់រំគឺជាកត្តាចាំបាច់បំផុតប្រសិនបើយើងលុបចោលការរើសអើងរវាង ប្រុសនឹងស្រីសម្រាប់សង្គមការងារ។ ហើយវាក៏ជារបស់មួយ សម្រាប់ជនក្រីក្រអោយទទួលបានការងារស្មើភាពគ្នា និងប្រាក់ខែស្មើគ្នា។ ការអប់រំ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិដល់ស្ក្រ្តីក្នុងសង្គមការងារផងដែរ។

៤-ឯករាជ្យម្ចាស់ការ

ការអប់រំមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលពឹងផ្អែកលើខ្លួនឯង ព្រោះវាជួយអ្នកឱ្យក្លាយទៅជាមនុស្សឯករាជ្យ។ ការអប់រំក៏ធ្វើឱ្យអ្នកមានប្រាជ្ញា វាងវៃផងដែរដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន។

៥-សុបិន្តក្លាយជាកាពិត

មនុស្សម្នាក់ៗសុទ្ធតែមានសុបិន្ត អ្នកខ្លះចង់មាន អ្នកខ្លះទៀតចង់ល្បី។ ហើយកូនសោរដែលធ្វើអោយសុបិន្តទាំងនេះអាចក្លាយជាការពិតបាននោះ វាគឺជាការអប់រំ។ ប៉ុន្តែក្នុងនោះក៏មានករណីលើកលែងខ្លះដែរ ដូចជាចំពោះកីឡាករខ្លះ គឺពួកគេមិនបានពឹងព្អែកការសិក្សាក្នុងការសម្រេចគោលបំណងរបស់ពួកគេនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងករណីនេះភាគច្រើនកំរិតនៃការសិក្សារបស់យើង គឺជាអ្វីដែលជួយប្រែក្តីសុបិន្តរបស់យើងអោយក្លាយទៅជាការពិតបាន។

៦-សុវត្ថភាព នឹងសន្តិភាព

ការអប់រំគឺ សំខាន់ណាស់ព្រោះវាក៏ជាផលប៉ះពាល់មួយដល់ការយល់ដឹងរបស់យើងគ្រប់គ្នា ពីភាពខុសគ្នារវាងអ្វីដែលខុស និងអ្វីដែលត្រូវ។ មនុស្សដែលមានចំណេះដឹងពិត គឺដឹងយ៉ាងច្បាស់អំពីផលវិបាកនៃសកម្មភាពមិនត្រឹមត្រូវ ហើយវាមានឥទ្ធិពលទាំងផ្លូវច្បាប់ នឹងផ្លូវចិត្ត។ គួរបញ្ជាក់ផងដែរថាមនុស្សដែលមិនមានចំណេះដឹងដែលរស់នៅក្នុងជីវភាពក្រីក្រហើយខ្វះខាត តែងតែងាកទៅរកវិធីខុសច្បាប់ដូចជាចោរកម្មនិងប្លន់ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ពួកគេ។ ប្រសិនបើអ្នកទាំងនោះទទួលបាកការអប់រំល្អ ពួកគេនឹងដឹងអំពីរច្បាប់និងទំនួលខុសត្រូវរបស់ពួកគេចំពោះសង្គម។ ដូច្នេះការអប់រំគឺជាកត្តាសំខាន់ដែលរួមចំណែកក្នុងភាពសុខដុមរមនានិងសន្តិភាពសង្គម។

៧-ធ្វើឱ្យអ្នកមានទំនុកចិត្ត

សញ្ញាបត្រអប់រំរបស់អ្នកគឺជាភស្តុតាងនៃចំនេះដឹងរបស់អ្នកដោយមនុស្សជាច្រើនទទួលស្គាល់ ហើយ ប្រសិនបើអ្នកបានទទួលការអប់រំ អ្នកមានឱកាសច្រើនក្នុងការស្តាប់និងយកចិត្តទុកដាក់ពីអ្នកដ៏ទៃ។ ដូច្នេះការអប់រំគឺបានផ្ដល់ឱ្យអ្នកនូវទំនុកចិត្តដើម្បីបង្ហាញពីទស្សនៈនិងគំនិតរបស់អ្នក។

៨-សង្គមអភិវឌ្ឍន៏

តាមពិតការអប់រំជួយឱ្យអ្នកក្លាយជាពលរដ្ឋដែលមានប្រយោជន៍យ៉ាងសំខាន់នៅក្នុងសង្គម។ ហើយពលរដ្ឋដែលមានចំណេះដឹងពិតមានឱកាសកាន់តែច្រើនក្នុងការចូលរួមចំណែកក្នុងសង្គម និងចូលរួមចំណែកក្នុងការផ្លាស់ប្តូរនិងការអភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់។

៩-កំណើនសេដ្ឋកិច្ចជាតិ

នៅក្នុងប្រទេសមួយដែលកំពុងនឹងអភិវឌ្ឍន៍គឺត្រូវការ ការអប់រំល្អ ចំណេះដឹងល្អ ដែលជាកក្តារសំខាន់សម្រាប់ប្រទេសអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ដូច្នេះការអប់រំគឺមានសារៈសំខាន់ណាស់សម្រាប់ភាពរុងរឿងសេដ្ឋកិច្ចរបស់ជាតិមួយៗ។

១០-បញ្ជៀសអ្នកពីការបោកបញ្ឆោត / ចាញ់បោក

ការអប់រំជួយសង្រ្គោះអ្នកពីការកេងប្រវ័ញ្ចនិងបោកប្រាស់ ខណៈពេលដែលយើងរស់នៅក្នុងប្រទេសមួយដែលយើងមានសេរីភាព និងសិទ្ធិមួយចំនួន។ គេអាចធ្វើការបោកប្រាស់យើង ដោយការចុះហត្ថលេខា ឬដោយរូបភាពណាមួយដែលយើងមិនដឹង តែប្រសិនបើយើងមានការអប់រំ ការសិក្សាច្បាស់ យើងនឹងមិនធ្លាក់ចូលក្នុងអន្លង់ពួកឆបោកនោះឡើយ។

អញ្ចឹងដើម្បីរស់នៅក្នុងជីវិតល្អ យើងត្រូវមានការអប់រំ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ពិភាក្សាគ្នាអំពីអ្វីដែលជាការអប់រំនិងសារៈសំខាន់នៃការអប់រំ។

កែសម្រួលដោយ៖ BayKdang
អត្ថបទ៖ Mohamed Reda

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77