ភាព​អាថ៌​កំ​បាំង​នៃ​គ្រោង​ឆ្អឹង​មាន​ម្រាមដៃ​៣ នៅ​តែមិន​ទាន់​រក​ឃើញ គ្រាន់​តែ​ដឹង​ថា មិន​មែន​ជា​មនុស្ស | BayKdang ភាព​អាថ៌​កំ​បាំង​នៃ​គ្រោង​ឆ្អឹង​មាន​ម្រាមដៃ​៣ នៅ​តែមិន​ទាន់​រក​ឃើញ គ្រាន់​តែ​ដឹង​ថា មិន​មែន​ជា​មនុស្ស | BayKdang

ភាព​អាថ៌​កំ​បាំង​នៃ​គ្រោង​ឆ្អឹង​មាន​ម្រាមដៃ​៣ នៅ​តែមិន​ទាន់​រក​ឃើញ គ្រាន់​តែ​ដឹង​ថា មិន​មែន​ជា​មនុស្ស

គ្រោង​ឆ្អឹង​ដ៏ចម្លែក​​ ​ដែល​មាន​​ម្រាម​ដៃ​៣ និង​ម្រាម​ជើង​៣ អាច​ជា​មនុស្ស​​ពិភព​ផ្សេង បើ​ទោះ​បី​មាន​រូប​រាង​​​ដូចមនុស្ស​ក៏ដោយ​​។ នេះ​បើយោង​ទៅ​តាម​​ការ​ស្រាវ​ជ្រាវ​នា​ពេលថ្មី​ៗនេះ​។

គ្រោង​ឆ្អឹង​ដ៏​អាថ៌​កំ​​បាំង​មួយនេះ ដែល​ត្រូវ​​បាន​រក​ឃើញ​ក្នុង​ប្រទេស​ប៉េ​រ៉ូ រួម​ជាមួយ​នឹង​សាក​សព​កូន​ក្មេង​អាយុ​៩​ខែ​​ដែល​ត្រូវ​បវាន​រក្សា​ទុក ត្រូវ​បាន​ផ្តល់​ឈ្មោះ​ថា Maria ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​។ ការ​ធ្វើ​តេស្ត​​ផ្សេង​ៗ​បង្ហាញ​ថា Maria មាន​រូប​រាង​ដូចមនុស្ស ដោយ​សារ​តែ​នាង​មាន​​ក្រូ​ម៉ូ​ស្យូម​២៣ ប៉ុន្តែ នាង​ពិត​ជា​អវ​យវៈ​ជា​ច្រើន​ដែល​បង្ហាញ​ថា នាង​មិន​មែន​ជាមនុស្ស​។ លោក​សាស្ត្រ​ចារ្យ Konstantin Korotkov ដែល​មក​ពី​សាកលវិទ្យា​ល័យ​ស្រាវ​ជ្រាវ​ជាតិ​របស់​រុស្ស៊ី បាន​បញ្ជាក់​ថា លោក​ធ្លាប់​បាន​ឃើញ​សាក​សព​ភេទ​ប្រុស​៤​នាក់​ផ្សេង​ទៀត ដែល​​ត្រូវ​បាន​រក​ឃើញ​ដោយ​មហា​វិទ្យា​ល័យ​នៅ​ប៉េ​រ៉ូ ដែល​មាន​អាយុ​កាល​ដល់​ទៅ​៦៥០០០​ឆ្នាំ​។

លោក​បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន Sputnik News ​ថា៖ «សាក​សព​តូច​​នីមួយ​ៗ មាន​ដៃ​២ ជើង​២ ក្បាល​១ ភ្នែក​មួយ​គូ និង​មាត់​​មួយ​។ ការ​ត្រួត​ពិនិត្យ​ដោយ​ម៉ា​ស៊ីន​ស្កេន បង្ហាញ​ពី​គ្រោង​ឆ្អឹង​​របស់​ពួក​គេ​​។ រូបរាង និង​ដង​ខ្លួន ក៏ដូច​ស្បែក​​របស់​វា បង្ហាញ​ថា ពួក​គេ​ជាមនុស្ស​។ សូម្បី​តែ DNA ក៏មាន​ចំនួន​ក្រូម៉ូ​ស្យូម​២៣​ដូចមនុស្ស​ដែរ​»​។ លោក​បាន​​បន្ថែម​ទៀត​ថា៖ «បើ​ទោះ​បី​វា​មាន​លក្ខណៈ​ដូច​មនុស្ស ប៉ុន្តែ​វា​មិន​​មែន​ជា​មនុស្ស​ឡើយ​។ អវ​យវៈ​មាន​លក្ខណៈ​ផ្សេង​ពី​មនុស្ស​»​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77