ផាន ផាត់​ណា លេង​ឈុត​សិចស៊ី បញ្ចេញ​​ដើមទ្រូង​​មូលក្បំ ធ្វើ​ឲ្យ​បុរសៗ អាចឡើង​កម្តៅ​ក្នុងខ្លួន! | BayKdang ផាន ផាត់​ណា លេង​ឈុត​សិចស៊ី បញ្ចេញ​​ដើមទ្រូង​​មូលក្បំ ធ្វើ​ឲ្យ​បុរសៗ អាចឡើង​កម្តៅ​ក្នុងខ្លួន! | BayKdang

ផាន ផាត់​ណា លេង​ឈុត​សិចស៊ី បញ្ចេញ​​ដើមទ្រូង​​មូលក្បំ ធ្វើ​ឲ្យ​បុរសៗ អាចឡើង​កម្តៅ​ក្នុងខ្លួន!

(ភ្នំពេញ)៖ បន្ទាប់ពីមានភាពមមាញឹកនឹងការងារសិល្បៈ ជាពិសេសការសម្តែងក្នុងខ្សែភាពយន្តភាគ ជាច្រើនហើយនោះ តារាស្រីទើបពន្លកថ្មី និងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនច្រើន កញ្ញា ផាន ផាត់ណា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាច្រើន ខណៈមានរូបភាពប៉ុន្មានសន្លឹក កំពុងតែមានការចែករំលែកពេញបណ្ដាញសង្គម ដែលរូបភាពនោះ បង្ហាញពីភាពសិចស៊ី បញ្ចេញសាច់សខ្ចី ជាពិសេសដើមទ្រូងមូលក្បំ ធ្វើឲ្យមានការទាក់ទាញជាខ្លាំង ជាពិសេសបុរសៗតែម្តង មើលហើយស្ទើរកើនកម្តៅរាប់អង្សា ខណៈរូបភាពទាំងនេះ ជាការសម្តែងលក្ខណៈសិល្បៈ តែប៉ុណ្ណោះ។

ជាការកត់សម្គាល់ ទស្សនិកជនភាគច្រើន បានសង្កេតឃើញថា តារាស្រីស្រស់សោភា កញ្ញា ផាន ផាត់ណា ថ្វីត្បិតតែទើបចូលប្រឡូកក្នុងសិល្បៈក្តី ប៉ុន្តែការងារសិល្បៈរបស់នាង ហាក់មានទីផ្សារខ្ពស់តែម្តង ជាពិសេសមុខមាត់របស់នាង បានលេចឡើងខ្លាំង ក្រោយសម្តែងខ្សែភាពយន្តជាច្រើន ដោយទទួលបានតំណែង ទាំងតួឯក និងតួរង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះរឹតតែ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង គឺមានទម្រង់មុខស្រដៀងតារាសម្តែង ប៊ីរីយ៉ា រហូតមានទស្សនិកជនខ្លះ ច្រឡំថាអ្នកទាំងពីរ ជាបងប្អូននិងគ្នាទៀតផង។

យ៉ាងណាមិញ ជាមួយនឹងរូបភាពសិចស៊ី របស់ ផាន ផាត់ណា ដែលកំពុងតែត្រូវបានមហាជនចាប់អារម្មណ៍នោះ មានទស្សនិកជនមិនតិចទេ បានលាន់មាត់សរសើរច្រើនថា តារារូបនេះ ពិតជាស្រស់ស្អាត ដូចសាសន៍គេ ថែមទៀតផង។

គួរបញ្ជាក់ថា កញ្ញា ផាន ផាត់ណា បច្ចុបុ្បន្ននេះ កំពុងតែមានប្រជាប្រិយភាពខ្លាំង ដោយមានវត្តមាននៅក្នុងរឿងភាគ របស់ទូរទស្សន៍ស៊ីធីអិនគឺរឿង «គ្រាប់បាល់អង្រួនបេះដូង »ដែលរឿងនេះនាងសម្តែងជាតួឯកផងដែរ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77