គុណសម្បត្តិ និង គុណវិបត្តិ នៃការប្រើប្រាស់សាប៊ូដុំ និង សាប៊ូទឹក | BayKdang គុណសម្បត្តិ និង គុណវិបត្តិ នៃការប្រើប្រាស់សាប៊ូដុំ និង សាប៊ូទឹក | BayKdang

គុណសម្បត្តិ និង គុណវិបត្តិ នៃការប្រើប្រាស់សាប៊ូដុំ និង សាប៊ូទឹក

សាប៊ូដុសខ្លួន យើងមិនមែនចេះតែទិញៗនោះទេ យើងត្រូវតែដឹងនូវអ្វីដែលជាផលប្រយោជន៍របស់សាប៊ូនីមួយៗ ព្រោះវាមានច្រើនប្រភេទ។ សំរាប់សាប៊ូដុសខ្លួនវាមាន ពីរប្រភេទ ដែលសំរាប់ជ្រើសរើស គឺសាប៊ូដុំ និងសាប៊ូទឹក។ តើប្រភេទទាំងពីរនេះ មានសារៈប្រយោជន៍អ្វីខ្លះ និងគុណវិបត្តិអ្វីខ្លះ យើងនឹងបកស្រាយចែកដាច់ពីគ្នារវាងសាប៊ូដុំ និងសាប៊ូដុសខ្លួន អាចងាយស្រួលដល់អ្នកជ្រើសរើស។

គុណសម្បត្តិ សាប៊ូដុំ ៖
– សាប៊ូដុំ មានតំលៃថោកសមរម្យ អ្នកអាចទិញវាបានច្រើនដុំ ជាមួយនឹងលុយដែលអ្នកអាចទិញបានតែសាប៊ូទឹកមួយដប។
– វាជួយអ្នកសន្សំសំចៃ ព្រោះអ្នកប្រើវានៅពេញខ្លួនអ្នក ដោយប្រើតែបរិមាណតិចតួចតែប៉ុណ្ណោះ
– វាជួយដល់បរិស្ថានដូចជា៖ មិនប្រើប្រាស់ផ្លាស់ស្តិចសំរាប់ខ្ចប់ ប្រើក្រដាស់។ ហើយមួយទៀត វាត្រូវការទឹកតិចតួចសំរាប់លាងជម្រះពីរាងកាយអ្នក។

គុណវិបត្តិ សាប៊ូដុំ ៖
– សំរាប់សាប៊ូដុំ ការប្រើប្រាស់វាច្រើនគ្នាវាអាចចំលង មេរោគពីមនុស្សមួយទៅមួយ អ្នកអាចកាត់បន្ថយនូវកត្តានេះបានដោយប្រើប្រាស់សាប៊ូរៀងៗខ្លួន
– ចំពោះសាប៊ូដែលប្រើប្រាស់សំរាប់ព្យាបាលរោគស្បែក ភាគច្រើនជាសាប៊ូដុំ ដូចនេះវាអាចមានបញ្ហាខ្លះទៅលើមនុស្សធម្មតា អ្នកគួរតែមើលអោយបានត្រឹមត្រូវមុននឹងទិញ។
– សាប៊ូដុំខ្លះមានអត្រា pH ច្រើនលើសធម្មតា អាចធ្វើអោយស្បែកអស់សំនើម ។ល។

គុណសម្បត្តិ សាប៊ូទឹក ៖
– កាត់បន្ថយការប៉ះពាល់់ផ្ទាល់ទៅលើសាប៊ូ ដូចនេះហើយ វាអាចកាត់បន្ថយការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
– ងាយស្រួលសំរាប់ការប្រើប្រាស់
– វាបង្កើននូវពពុះច្រើនជាង សាប៊ូដុំ មិនបាច់ប្រើទឹកមកលាយជាមួយ
– វាមាន pHតិចជាង សាប៊ូដុំ អ្នកអាចសម្គាល់មើលដោយក្រោយពីដុសរាងកាយជាមួយសាប៊ូទឹក និង លាងវាចេញ រាងកាយអ្នកនៅតែមានភាពសំណើមជានិច្ច មិនដូចសាប៊ូដុំឡើយ

គុណវិបត្តិ សាប៊ូទឹក ៖
– តំលៃរៀងថ្លៃបន្តិច តែក្រោយប្រើអ្នកអាចយកសំបកវាទៅផ្ទុករបស់ផ្សេងទៀត
– ប្រើប្រាស់ផ្លាស់ស្តិចសំរាប់វិចខ្ចប់ អាចប៉ះពាល់ដល់បរិស្ថាន
– នៅពេលអ្នកច្របាច់សាប៊ូចេញពីកំប៉ុង អ្នកអាចប្រើប្រាស់វាលើស មិនល្អសំរាប់ការសន្សំសំចៃឡើយ។

ការជ្រើសរើសនូវសាប៊ូ រវាងប្រភេទទាំងពីរនេះ អ្នកគួរតែគិតអំពី៖
តើស្បែករបស់អ្នក អាចប៉ះពាល់បានសាប៊ូដែលមានសារជាតិណាខ្លះ ព្រោះស្បែកមនុស្សនីមួយៗខុសៗគ្នា សាប៊ូដុំ មានជំរើសច្រើនដែលលោកអ្នកអាចសំរេចចិត្តបាន។
ចំពោះអ្នកដែលចូលចិត្តប្រើសាប៊ូរួមគ្នា អ្នកគួរតែប្រើប្រាស់ សាប៊ូទឹក ព្រោះកុំអោយមានការឆ្លងនូវមេរោគផ្សេងៗពីមួយទៅមួយ
សូមអានពាក្យណែនាំមុននឹងប្រើប្រាស់សាប៊ូណាមួយ ជៀសវាង គ្រោះថ្នាក់ផ្សេងៗ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77