ការជក់បារី អាច​មាន​ផល​ប៉ះពាល់​ ដល់ត្រចៀក | BayKdang ការជក់បារី អាច​មាន​ផល​ប៉ះពាល់​ ដល់ត្រចៀក | BayKdang

ការជក់បារី អាច​មាន​ផល​ប៉ះពាល់​ ដល់ត្រចៀក

(ចំណេះដឹង)៖ ការសិក្សាមួយបានបង្ហាញឲ្យឃើញថា ការជក់បារីនៅវ័យកណ្តាល អាចបណ្តាលឲ្យបាត់បង់ការចងចាំយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស។ ការជាប់ទាក់ទងគ្នារវាងការជក់បារី និងសមត្ថភាពស្តាប់ ត្រូវបានគេរកឃើញថា ដោយការធ្វើការសិក្សា ទៅលើបុរស និងស្រ្តីជាង ៤០០០នាក់ ដែលមានអាយុចាប់ពី ៥៣ឆ្នាំ រហូតដល់ ៦៧ឆ្នាំ ដោយការសិក្សានេះ មានភាពជាក់លាក់ជាងការសិក្សា កាលពីលើកមុនៗ។

ជាមួយគ្នានេះដែរ ការសិក្សានេះត្រូវធ្វើតេសសមត្ថភាពស្តាប់សំឡេង របស់ក្រុមអ្នកស្មគ្រចិត្តទាំងនោះម្នាក់ម្តងៗ ដោយត្រូវឲ្យពួកគេឆ្លើយតប និងសំណួរដែលទាក់ទងនឹង របៀបរស់នៅ និងកន្លែងធ្វើការរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Alex Fridzon មកពីសាកលវិទ្យាល័យ Antwerp ប្រទេសប៊ែលស៊ីក ដែលជាអ្នកដឹកនាំ នៅក្នុងការសិក្សានេះបាននិយាយថា សមត្ថភាពទទួលយកសំឡេងរបស់អ្នកជក់បារី និងអ្នកមានរាងធាត់ជ្រុល នឹងត្រូវខូចខាតបន្តិចម្តងៗ នៅក្នុងរយៈពេលមួយឆ្នាំក្រោយ។ លោកបានបន្តទៀតថា វាមិនដូចជាផ្នែកផ្សេងៗ នៃរាងកាយនោះទេ ដោយនៅពេលដែលអ្នកទាំងនោះ មានការខូចខាតសមត្ថភាពសំំឡេង វាមិនអាច​ព្យាបាលឲ្យដូចដើមបាននោះទេ។

ទ្រឹស្តីនៃការខូចខាតសមត្ថភាពស្តាប់សំឡេងនេះ មានសភាពប្រហាក់ប្រហែលនឹង ផលប៉ះពាល់នៃការជក់បារី និងជំងឺធាត់ជ្រុល ដែលនាំឲ្យមានការបំផ្លិចបំផ្លាញ នូវសរីរាង្គដទៃទៀតផងដែរ។ ម្យ៉ាងវិញទៀត ការជក់បារី និងជំងឺធាត់ជ្រុល សុទ្ធតែអាចបង្កការលំបាក ដល់ដំណើរចរន្តឈាម នៅក្នុងរាងកាយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77