តើអ្នកគួរបោកសំអាតខ្នើយប៉ុន្មានដងក្នុងមួយឆ្នាំ? | BayKdang តើអ្នកគួរបោកសំអាតខ្នើយប៉ុន្មានដងក្នុងមួយឆ្នាំ? | BayKdang

តើអ្នកគួរបោកសំអាតខ្នើយប៉ុន្មានដងក្នុងមួយឆ្នាំ?

ខ្នើយគឺជារបស់ដែលយើងប្រើប្រចាំថ្ងៃហើយវាមានសារៈសំខាន់បំផុតសំរាប់យើង ហើយវាក៏ជាវត្ថុដែលផ្តល់ផាសុខភាពដល់មនុស្សគ្រប់រូប គ្រប់វ័យនឹងផ្តល់សេចក្តីសុខដល់ការសំរាកសំរានរាល់ថ្ងៃរាល់យប់ផងដែរ។ តែនៅក្នុងនោះអ្នកត្រូវតែធ្វើរឿងចាំបាច់មួយផងដែរគឺការបោកសម្អាតវា ព្រោះវាក៏ជាបណ្តុំនៃមេរោគផងដែរ។

អ្នកជំនាញថែរក្សាសម្អាត និងបោកគក់របស់ក្រុមហ៊ុន Spruce បានសរសេរនៅក្នុងអ៊ីមែលថា “ទោះបីជាមួយខ្នើយនៅតែលើគ្រែក៏ដោយក៏ខ្នើយរបស់អ្នកអាចជាប់ធូលីដី ខ្លាញ់និងបាក់តេរីពីទឹកមាត់របស់អ្នក” និងនៅជាប់នឹងមុខហើយសក់របស់អ្នកផងដែរ។ ហើយការប៉ះពាល់យ៉ាងជិតស្និទ្ធមួយទៀតគឺកាកសំណល់ ឬសារធាតុផ្សេងៗទៀតដូចជាសត្វចិញ្ចឹមជាដើមអាចបណ្តាលឱ្យមានជំងឺឬអាឡែរហ្សីឡើង។ អ្នកជំនាញនៅក្រុមហ៊ុន Clean My Space បានសរសេរថា “ខ្នើយរបស់អ្នកមានទំងន់ទ្វេរដងពីការស្រូបយកធូលីផ្សិតបាក់តេរីអាឡែរហ្សីនិងស្បែកដែលងាប់នៅពេលយើងដេកលើវា” ។ ដំណឹងល្អគឺថាខ្នើយត្រូវលាងសំអាត​ ២ដងក្នុងមួយឆ្នាំគឺជាកិច្ចការងាយស្រួល ប៉ុន្តែប្រសិនបើអាចមានពេលអ្នកត្រូវការលាងសំអាតខ្នើយរបស់អ្នកអោយបានញឹកញាប់ក៏ល្អដែរ។

ប្រសិនបើអ្នកប្រើឡេលាបមុខឬលាបខ្លួនមុនពេលចូលគេងអ្នកគួរតែលាងសំអាតឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ហើយកាន់តែប្រយ័ត្នទៀតនោះ គឺបើអ្នកគេងជាមួយសត្វចិញ្ចឹមរបស់អ្នក អ្នកត្រូវតែប្រយ័ត្ននឹងលាងសម្អាតអោយបានច្រើនទើបមិនមានជំងឺឆ្លង និងមេរោគផ្សេងទៀតមកយៀរយ៉ី។ ហើយការដែលយើងមិនលាងសម្អាតខ្នើយញឹកញ៉ាប់ធ្វើអោយខ្នើយមានក្លិនមិនល្អ ហើយយើងក៏គេងមិនស្រួលដែរ“។

ការលាងសម្អាតខ្នើយ គឺជាកត្តារសំខាន់ផងដែរព្រោះថាខ្នើយមានប្រភេទខុសគ្នា ខ្នើយខ្លះធ្វើអោយសំលី កប្បាស អេប៉ុង ឬក៏ជំរៀកក្រណាត់តូចៗ។ ដូច្នេះប្រសិនបើអ្នកបោកសម្អាតវាត្រូវមើលដឹងថាខ្នើយខ្លះអ្នកអាប្រើម៉ាស៊ីននឹងសាប៊ូទឹកដើម្បីបោកសម្អាត ឬក៏បោកដោយដៃនឹងសាប៊ូម្ស៉ៅហើយហាសដោយកំដៅថ្ងៃ អោយស្ងួតទើបអាចប្រើបានវិញ។

ការបោកសម្អាតខ្នើយគឺជាកត្តាសំខាន់បំផុតសម្រាបសុខភាពនឹងការសំរាកសម្រានរបស់យើងរាល់ថ្ងៃ

កែសម្រួលដោយ៖ Baykdang
ប្រភព៖ home.howstuffworks

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77