តោះមកយល់ពី ក្បួន​​​តុប​តែង​​ផ្ទះ ឲ្យមាន​លាភ​ មានជ័យ ក្នុង​ថ្ងៃ​​ចូល​ឆ្នាំ ប្រពៃណី​​ជាតិ​ខ្មែរ​! | BayKdang តោះមកយល់ពី ក្បួន​​​តុប​តែង​​ផ្ទះ ឲ្យមាន​លាភ​ មានជ័យ ក្នុង​ថ្ងៃ​​ចូល​ឆ្នាំ ប្រពៃណី​​ជាតិ​ខ្មែរ​! | BayKdang

តោះមកយល់ពី ក្បួន​​​តុប​តែង​​ផ្ទះ ឲ្យមាន​លាភ​ មានជ័យ ក្នុង​ថ្ងៃ​​ចូល​ឆ្នាំ ប្រពៃណី​​ជាតិ​ខ្មែរ​!

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមុនឈានចូលមពេលបុណ្យចូលឆ្នាំមកដល់ រឿងដែលប្រជាជនខ្មែរភាគច្រើន និយមធ្វើមុនគេបង្អស់ គឺប្រាកដជារៀបចំផ្ទះសម្បែងជាមិនខាន។ ប៉ុន្តែការរៀបចំផ្ទះសម្បែងនេះ មិនមែនចេះតែធ្វើៗ ឲ្យរួចពីដៃនោះទេ។ តាមការសិក្សារបស់ចាស់ព្រឹទ្ធាចារ្យ ដែលបានសិក្សាភាសាបាលីសំស្រ្កឹត នៅតាមវត្តអារាម បានគូសបញ្ជាក់ថា ការរៀបចំផ្ទះសម្បែងសម្រាប់ស្វាគមន៍បុណ្យចូលឆ្នាំ ដើម្បីឲ្យមានលាភ មានជ័យ ក្នុងថ្ងៃចូលឆ្នាំថ្មី ត្រូវមានការតុបតែង ត្រឹមត្រួវ តាមក្បួនខ្នាត ទើបផ្ដល់សិរីសួស្ដី សម្រាប់ឆ្នាំថ្មី និង ផ្ដល់សេចក្ដីរីការយត្រជាក់ត្រជុំ សំណាងល្អនឹងចូលមកក្នុងក្រុមគ្រួសារ នាឱកាសចូលឆ្នាំថ្មី ឆ្នាំច នេះ។

ជាដំបូង សមាជិកគ្រួសារនីមួយៗគប្បីបោសសំអាតផ្ទះ ជូតផ្ទះ បោសសំបុកពីងពាង រៀបចំទុកដាក់របស់របរក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់ ជូតលាងជាមួយសាប៊ូ បាញ់ទឹកអប់ឲ្យក្រអូបសាយពេញផ្ទះ ជាដើម ដើម្បីទទួលបានសិរីជ័យលាភមង្គល និងអារម្មណ៍សប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មី។

បន្ទាប់មក ក្រោយពីសម្អាតផ្ទះសម្បែងហើយ គេអាចតុបតែងផ្ទះតាមវិធីរបស់ប្រជាពលរដ្ឋ ទៅតាមចំណង់ចំណូលចិត្ត ដោយផ្អែកលើលទ្ធភាពគ្រួសារនីមួយៗ។ គ្រួសារខ្លះ តុបតែងផ្ទះដោយទិញគ្រឿងលំអ រៀបបិទបូ ឬទិញបដារនាំងបូ ដែលមានអក្សរ «សួស្ដីឆ្នាំថ្មី» មកបិទនៅខ្លោងទ្វារ។

ក្នុងឱកាសចូលឆ្នាំថ្មី អ្វីៗត្រូវផ្លាស់ប្ដូរ លាងជម្រះរឿងអាក្រក់ចាស់ចោល មកចាប់យករឿងល្អថ្មីៗពីឆ្នាំថ្មី ទើបនាំឲ្យចិត្ត និង អារម្មណ៍ ជ្រះស្រឡះ មិនកើតទុក្ខ ស្អិតទ្រូង ពិបាកច្រើន ពោលគឺអាចកាត់បន្ថយ ទៅតាមនោះដែរ។ ប្រសិនបើមានរបស់បែកបាក់ ឬខូច ត្រូវយកទៅជួសជុល ឬផ្លាស់ ដោយរបស់ថ្មីទៅតាមលទ្ធភាព។ បន្ថែមពីនេះទៅទៀត ម្ចាស់ផ្ទះនីមួយៗ អាចនិមន្តព្រះសង្ឃ មកប្រោះព្រំ ដើម្បីបើក សិរីសួស្ដីទៀត គឺ រឹតតែល្អ ព្រមទាំងនាំសេចក្ដីសុខចម្រើន ដល់ក្រុមគ្រួសារ ទៀតផង។

យ៉ាងណាមិញ នាឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ គេហទំព័រ បាយក្តាំង សូមប្រសិទ្ធពរ ជូនពរជ័យដល់ប្រជាពលរដ្ឋខ្មែរ សូមឲ្យមានសំណាងល្អ រកទទួលទានមានបាន ធ្វើដំណើរទីជិត ទីឆ្ងាយ សូមប្រកបដោយសុវត្ថិភាព គ្រប់ក្រុមគ្រួសារ៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77