នារី​រាប់​ពាន់​នាក់ ​នាំ​​គ្នា​ជីក​រក​ឧបករណ៍​ស៊ិច ក្នុង​កម្មវិធី​ស្វែង​រក​កំណប់​ដ៏​ចម្លែក នៅ​បែល​ហ្ស៊ិក | BayKdang នារី​រាប់​ពាន់​នាក់ ​នាំ​​គ្នា​ជីក​រក​ឧបករណ៍​ស៊ិច ក្នុង​កម្មវិធី​ស្វែង​រក​កំណប់​ដ៏​ចម្លែក នៅ​បែល​ហ្ស៊ិក | BayKdang

នារី​រាប់​ពាន់​នាក់ ​នាំ​​គ្នា​ជីក​រក​ឧបករណ៍​ស៊ិច ក្នុង​កម្មវិធី​ស្វែង​រក​កំណប់​ដ៏​ចម្លែក នៅ​បែល​ហ្ស៊ិក

នារី​ស្រស់​ស្អាត​ជាច្រើន​ពាន់​នាក់​បាន​ចូល​រួម​ក្នុង​​​កម្មវិធី​​រុក​រក​កំណប់​ដ៏ចម្លែក​មួយ​ក្នុង​​ប្រទេស​បែល​ហ្ស៊ិក កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ដើម្បី​ស្វែង​រក​ឧបករណ៍​ស៊ិច​ដែល​បាន​កប់​ទុក​។ ការ​រុក​រក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភាគ​កណ្តាល​នៃ​ភូមិ Wepion និង​ទាក់​ទាញ​អ្នក​ចូល​រួម​សរុប​៤០០០​នាក់ ដោយ​ភាគ​ច្រើន​គឺ​ជា​ស្ត្រី​។

បុរស​ប្រមាណ​ជា​២០០​នាក់​ត្រូវ​បាន​អនុ​ញ្ញា​ត​ឲ្យ​ចូល​រួម ប៉ុន្តែ ពួក​គេ​ត្រូវ​បាន​តម្រូវ​ឲ្យ​​ស្លៀក​ពាក់​​​ជា​រូប​​រាង​​​នៃ​ឧប​ករណ៍​ស៊ិច ដោយ​មាន​ចាប់​​ពី​ស្រោម​អនា​ម័យ រហូត​ដល់​ឧបករណ៍​រំ​ញ័រ​ស៊ិច​។ ក្រុម​អ្នក​រៀប​ចំ​កម្ម​វិធី​នេះ ដែល​បាន​និយាយ​ថា ព្រឹត្តិការណ៍​នេះ​អប​អរ​ដល់​សេរី​ភាព​របស់​ស្ត្រី​នោះ បាន​កប់ឧប​ករណ៍​ស៊ិច​ចំនួន​៨០០​នៅ​លើ​ទីលាន​នោះ និង​ក្រុម​​អ្នក​រុក​រក ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប៉ែល ដើម្បី​ជីក​រក​វត្ថុ​ទាំង​នោះ​​។ បច្ចុប្បន្ន​ព្រឹត្តិ​ការណ៍​​ប្រចាំ​ឆ្នាំ​នេះ ត្រូវ​បាន​​គេ​រៀប​ចំ​ឡើង​​ជាលើក​ទី​៨​ហើយ ប៉ុន្តែ ក៏​មាន​ភាព​ចម្រូង​ចម្រាស់​ផងដែរ​។

លោក Nicolas Bustin​ ប្រធាន​អ្នក​​រៀប​ចំ​យុទ្ធ​នា​ការ Soft Love ដែល​ក្រុម​ហ៊ុន​ផលិត​ឧប​ករណ៍​ស៊ិច​មាន​​មូលដ្ឋាន​នៅ​បែល​ហ្ស៊ិក បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​របស់​លោក បាន​រង​នូវ​ការ​តវ៉ា​ដ៏​ខឹង​សម្បា​ជាច្រើន​។ លោក​បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន SudPresse អ៊ី​ម៉ែល​ចំនួន​១០០០ និង​ការ​តេ​ដោយ​ទូរ​ស័ព្ទ​ចំនួន​៤០០​ខ្សែ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​​អ្នក​កាន់​សាស​នា​កា​តូ​លីក ទៅកាន់​ក្រុម​ហ៊ុន​លោក ក្នុង​ពេល​ព្រឹត្តិ​​ការណ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​​។ អ្នក​រៀប​ចំ​​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ព្រឹត្តិ​ការណ៍​ដ៏ចម្លែក​នេះ គឺ​ជា​អប​អរ​ដល់​សេរីភាព​របស់​ស្ត្រី ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ផ្លូវ​ភេទ​របស់​ពួក​គេ​ផងដែរ​។ គ្រូ​ជាច្រើន​មក​ពី​ទូ​ទាំង​អឺ​រ៉ុប នឹង​​ផ្តល់​ឲ្យ​ស្ត្រី​ដែល​ចង់​បង្ហាញពី​ខ្លួន​របស់​គេ​»​៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77