ធ្លាយ​ដំណឹង​ថា ​Brad Pitt​ អតីត​ស្វាមី ​Angelina Jolie​ កំពុង​មាន​ទំនាក់​ទំនង ​ជាមួយ​នារីថ្មី​ | BayKdang ធ្លាយ​ដំណឹង​ថា ​Brad Pitt​ អតីត​ស្វាមី ​Angelina Jolie​ កំពុង​មាន​ទំនាក់​ទំនង ​ជាមួយ​នារីថ្មី​ | BayKdang

ធ្លាយ​ដំណឹង​ថា ​Brad Pitt​ អតីត​ស្វាមី ​Angelina Jolie​ កំពុង​មាន​ទំនាក់​ទំនង ​ជាមួយ​នារីថ្មី​

(អាមេរិក)៖ មានការចុះផ្សាយថា ពេលនេះ Brad Pitt កំពុងមានមិត្តថ្មីដែលមើលទៅ នាងពិតជាស្រស់ស្អាតណាស់ ធ្វើឲ្យមនុស្សជា ច្រើនចង់ដឹងថា តើនារីនោះជានរណា? តារាសម្តែងប្រុស ដែលជាអតីតស្វាមីនាង Angelina Jolie ត្រូវបានគេនិយាយថា ថ្មីៗនេះលោកបានចំណាយពេលវេលាច្រើន ជាមួយនឹងនាង Neri Oxman សាស្ត្រាចារ្យម្នាក់ ដែលបានឈ្នះពាន រង្វាន់ MIT។ Six Page TV រាយការណ៍ថា Neri Oxman អាយុ៤២ឆ្នាំជាស្ថាបត្យករម្នាក់ ហើយនាងក៏ជាអ្នកឌីហ្សាញ និងជាសាស្ត្រាចារ្យផ្នែកសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយនៅ MIT Media Lab ផងដែរ។

ប្រភពមួយបង្ហើបឲ្យដឹងថា Brad Pitt និង Neri ជាមនុស្សមានចំណង់ចំណូលចិត្តដូចគ្នា ចំពោះស្ថាបត្យកម្ម ការឌីហ្សាញ និងសិល្បៈជាហេតុធ្វើឲ្យអ្នក ទាំងពីរមានទំនាក់ទំនងល្អបំផុត ដែលគេអាចនិយាយបានថា ជាមិត្តភាពអាជីពទើបពួកគេតែង ចំណាយពេលនៅក្បែរគ្នា ប៉ុន្តែប្រភពមួយទៀតបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែមានទំនាក់ទំនងលើវិជ្ជាជីវៈប៉ុណ្ណោះដូចដែល Pitt ក៏ពេញចិត្ត លើការងារស្ថាបត្យកម្ម ដូចគ្នានឹង Oxman។

កាលពីឆ្នាំ២០០៩ Oxman ជាប់ឈ្មោះជាអ្នកឌីហ្សាញ និងស្ថាបត្យករ ដ៏មានឥទ្ធិពលម្នាក់របស់ ICON មួយឆ្នាំក្រោយមកក្រុមហ៊ុន Fast Company នាងត្រូវបានជ្រើសរើស ក្នុងចំណោមស្ត្រី ដែលមានគំនិតច្នៃប្រឌិតល្អបំផុត ក្នុងអាជីវកម្ម។ Oxman មិនមែនជាស្ត្រីទីមួយ ដែលជាប់ឈ្មោះក្នុងរឿងអាស្រូវស្នេហ៍ ជាមួយ Pitt ទេព្រោះអតីតស្វាមី Angelina រូបនេះតែងមានការចុះផ្សាយ ជាញឹកញាប់ថាមានទំនាក់ទំនងស្នេហា ជាមួយនារីជាច្រើននាក់ដូចជា Siennqa Mioller, Jennifer Lawrence រួមទាំងអតីតភរិយារបស់លោក មុនៗផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77