អាយុត្រឹម ៦ឆ្នាំ ​សោះ កូនស្រី Beyoncé Blue Ivy មាន​អង្គរក្ស​ ចាំ​មើល​ថែ​ផ្ទាល់ខ្លួន ទៅហើយ | BayKdang អាយុត្រឹម ៦ឆ្នាំ ​សោះ កូនស្រី Beyoncé Blue Ivy មាន​អង្គរក្ស​ ចាំ​មើល​ថែ​ផ្ទាល់ខ្លួន ទៅហើយ | BayKdang

អាយុត្រឹម ៦ឆ្នាំ ​សោះ កូនស្រី Beyoncé Blue Ivy មាន​អង្គរក្ស​ ចាំ​មើល​ថែ​ផ្ទាល់ខ្លួន ទៅហើយ

(អាមេរិក)៖ Blue Ivy Carter កូនស្រីច្បង របស់តារាចម្រៀងអាមេរិកដ៏ល្បី Beyoncé និង JAY-Z ក្លាយជាក្មេងស្រីម្នាក់ ដែលទទួល បានការចាប់អារម្មណ៍ពីមហាជន ព្រោះតែការលេងស្ទាយ៍សម្លៀកបំពាក់ និងធ្វើខ្លួនដូចជាមនុស្សស្រីពេញវ័យ មើលទៅមិនឲ្យចាញ់ម្តាយទេ ព្រោះនាងតូចទៅណាមកណា តែងមានអង្គរក្សប្រចាំខ្លួនដើរតាមជានិច្ច។

ខណៈដែលក្មេងស្រីធម្មតា តែងទៅណាមកណាជាមួយនឹងឪពុកម្តាយ ប៉ុន្តែ Blue Ivy ខុសប្លែកពីគេ គឺនាងមានអ្នករៀបចំគ្រប់យ៉ាងឲ្យផ្ទាល់ ខ្លួនដូចជាតារាល្បីម្នាក់អ៊ីចឹង តាំងពីសម្លៀកបំពាក់ និងដើរផ្សារ។ Mendez ជំនួយការផ្ទាល់របស់ Beyoncé ត្រូវបានឲ្យ ដឹងថា គេជាអ្នករៀបចំម៉ូតសម្លៀកបំពាក់ តុបតែងខ្លួន និងជាអ្នកទិញឥវ៉ាន់ផ្ទាល់ឲ្យ Blue Ivy។ Mendez ធ្វើការនៅ ក្រុមហ៊ុន Bey’s Parkwood Entertainment របស់គ្រួសារ Beyonce ជាយូរមកហើយ និងចាប់ផ្តើមធ្វើការជាមួយ Blue Ivy តាំងពីខែកញ្ញា ឆ្នាំ២០១៣ ពេលដែលនាងតូចមានអាយុត្រឹម២០ខែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ពេលនេះ Blue Ivy ធ្វើការដូចជាមនុស្សពេញវ័យអ៊ីចឹង គឺនាងសហការជាមួយ Mendez រៀបចំគម្រោង MV «Family Feud» របស់ឪពុក និង រៀបចំច្នៃម៉ូតសម្លៀកបំពាក់ ប្រចាំឆ្នាំរបស់គ្រួសារទៀតផង ធ្វើឲ្យក្មេងស្រីដ៏តូចរូបនេះរឹតតែទទួលការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រដូចដែលពួកគេគិតថា ថ្ងៃមុខ Blue Ivy អាចនឹងស្នងតំណែងម្តាយរបស់នាងបានហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77