ពិតជាឪពុកខ្លា កូនខ្លាមែន! កូនប្រុស Ronaldo បញ្ចេញក្បាច់ បកចេក មិនចាញ់​ឪពុក​របស់ខ្លួន​ទេ | BayKdang ពិតជាឪពុកខ្លា កូនខ្លាមែន! កូនប្រុស Ronaldo បញ្ចេញក្បាច់ បកចេក មិនចាញ់​ឪពុក​របស់ខ្លួន​ទេ | BayKdang

ពិតជាឪពុកខ្លា កូនខ្លាមែន! កូនប្រុស Ronaldo បញ្ចេញក្បាច់ បកចេក មិនចាញ់​ឪពុក​របស់ខ្លួន​ទេ

កូនប្រុសកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុមអធិរាជស Real Madrid និងក្រុម​ជម្រើស​ជាតិព័រទុយហ្គាល់ គឺកុមារា Cristiano Ronaldo Jr បានបញ្ចេញទម្រង់លេង​ធ្វើត្រាប់តាមឪពុក គួរ​អោយភ្ញាក់​ផ្អើល​​​របស់គេ​ជាមួយនិងការហក់​ទាត់បាល់​បក​ចេក​បញ្ចូលសំណាញ់ទី ក្រោយពីឪពុករបស់ខ្លួនបានសាងភាព​ល្បី​ល្បាញ​​​ក្នុងពិភពបាល់ទាត់ជាថ្មីទៀត បន្ទាប់ពី​ស៊ុត​បាល់​​បញ្ចូល ទីមួយគ្រាប់ក្នុងចំណោមគ្រាប់បាល់​ដ៏​ល្អ​បំផុត​​២​គ្រាប់​​​​របស់ខ្លួន ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ​នៅទឹកដី ​Juventus ប្រទេស​អ៊ីតាលីកាល​ពី​សប្តាហ៏មុនជាមួយលទ្ធផល​ជ័យ​ជំនះ ​៣:0។

មាននិស្ស័យស្រលាញ់កីឡាបាល់ទាត់ដូចជាឪពុករបស់គេ Cristiano Ronaldo Jr បាន​ព្យាយាម​រក​គ្រាប់បាល់​បញ្ចូលទីខ្លួនឯងផ្ទាល់នៅឯកីឡាដ្ឋាន Estadio Santiago Bernabeu បន្ទាប់ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម នៅពីមុខអ្នក​គាំទ្រ​បន្ទាប់​ពីការ​ប្រកួតរវាងក្រុមរួមទីក្រុង Real Madrid និង ក្រុមភ្ញៀវ At.Madrid បានបញ្ចប់​ទៅក្នុងលទ្ធផល ១:១៕

ប្រែសម្រួលដោយ៖ Polin

Video:

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77