Messi តាមស្មើកំណត់ត្រាស៊ុតបាល់ Freekick របស់អតីតមិត្តរួមក្រុម Ronaldinho | BayKdang Messi តាមស្មើកំណត់ត្រាស៊ុតបាល់ Freekick របស់អតីតមិត្តរួមក្រុម Ronaldinho | BayKdang

Messi តាមស្មើកំណត់ត្រាស៊ុតបាល់ Freekick របស់អតីតមិត្តរួមក្រុម Ronaldinho

ខ្សែប្រយុទ្ធ Barcelona កីឡាករ Leo Messi បានបង្ហាញពីសមត្ថភាពរបស់ខ្លួន ថាជាអធិរាជនៃការទាត់បាល់ Freekick ជាមួយនឹង Leganes កាលពីថ្ងៃសៅរ៍បន្ទាប់ពីការស៊ុតបាល់ហ្វ្រីឃីកយ៉ាងល្អ និង ជាគ្រាប់បាល់បើកឆាក​នៅ​នាទី​ទី​២៧ ក្នុងចំណោមគ្រាប់បាល់បញ្ជូលទីទាំងបីគ្រាប់(Hat-trick) ក្នុងជំនួបជ័យជំនះ ៣:១ ជាមួយ Le Ganes ​កាល​វពី​ថ្ងៃ​សៅរ៏​។

តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យវ័យ៣០ឆ្នាំរូបនេះ បានបំប៉ោងសំណាញ់ទី Freekick លើកទី៧ របស់គេ ក្នុងរដូវកាលនេះ​ដែល​ក្នុងនោះ៦​គ្រាប់ ធ្វើបានក្នុងការប្រកួតនៅក្របខណ្ឌ LaLiga រដូវកាល(២០១៧-២០១៨)នេះ មានបាល់ Freekick ៦គ្រាប់ ស្រប​ពេល​​ដែល​​១​គ្រាប់​​ទៀតរកបាននៅការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League ទល់និងក្រុម Olympiakos ។

កំនត់ត្រានេះនាំអោយ Messi ទទួលបានកំនត់ត្រាស្មើនឹងការស៊ុតបាល់ (Freekick) បញ្ចូលទី​ដ៏​អស្ចារ្យ​បំផុត​របស់ របស់​វីរបុរស Ronaldinho ក្នុងយុទ្ធនាការប្រកួតនៅរដូវកាល ២០០៦-២០០៧ កន្លង មកនេះ ។

បច្ចុប្បន្ន Messi រកបានគ្រាប់បាល់ទី២៩ហើយសម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga ដែល Messi និងមាន​កំនត់​ត្រា​គ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ៣៤ គ្រាប់សម្រាប់ការប្រកួតកន្លងមកជាមួយ Barcelona និង ៦ គ្រាប់សម្រាប់​ក្រុមជម្រើសជាតិអាហ្សង់ទីនដែលមានគ្រាប់បាល់សរុបចំនួន ៤0 គ្រាប់។ Messi ក៏ធ្លាប់បានបង្កើត​កំនត់ត្រា​ស៊ុត​បញ្ចូល​ទីច្រើនបំផុត(Top Scorer)សម្រាប់រដូវកាល២០១១-២០១២ និង ២០១៥-២០១៦៕

ប្រែសម្រួលដោយ៖ Polin
Link: 
Video:

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77