តើ​អ្នក​ដឹងទេ ដំរី មាន​ប្រភព​កំណើត ចេញពីណា? | BayKdang តើ​អ្នក​ដឹងទេ ដំរី មាន​ប្រភព​កំណើត ចេញពីណា? | BayKdang

តើ​អ្នក​ដឹងទេ ដំរី មាន​ប្រភព​កំណើត ចេញពីណា?

(ស្រាវជ្រាវ)៖ ទោះបីជាដំរី ជាសត្វហាក់ដូចជាមានច្រើន នៅផ្នែកខ្លះលើផែនដីក៏ដោយ ឥឡូវពួកវាត្រូវបានគេឃើញមានតែ ក្នុងដែនព្រៃនៅអាហ្វ្រិច និងតំបន់អាស៊ីត្រូពិចប៉ុណ្ណោះ។ រាប់ពាន់ឆ្នាំកន្លងមក ប្រភេទសត្វចម្លែកធំៗ ជាច្រើនបានដើរត្រាច់ចរ ពាសពេញផែនដី។

ទោះបីយ៉ាងណា ទោះសត្វព្រៃទាំងនេះ មានទំហំមហិមាក៏ដោយ ក៏ពួកវា មិនអាចស៊ូទ្រាំនឹងសេចក្ដីលំបាកវេទនា ដែលពួកវាទទួលរងដោយ អាកាសធាតុប្រែប្រួល និងខ្វះចំណីអាហារបានដែរ។ មួយជំហានម្ដងៗ ពួកវាវិនាសរហូតដល់នៅសល់ តែពីរប្រភេទប៉ុណ្ណោះ គឺដំរីអាហ្រ្វិច និងដំរីអាស៊ីយ៉ាទិច (African and Asiatic elephants) ។

ដំរីជាប្រភេទសត្វរស់លើដីធំជាងគេបង្អស់ ក្នុងចំណោម សត្វដែលចាប់អារម្មណ៍បំផុត។ ពួកវាឱនលំទោន និងសុភាពរាបសារ មានហេតុផលខាង សតិបញ្ញា និងងាយស្រួលបង្វឹកជាងសត្វដទៃទៀត ភាគច្រើន។

ផ្នែកដងខ្លួនដំរី ដែលគួរកត់សម្គាល់បំផុត គឺប្រមោយ។ វាលូតបានជាច្រមុះ និងបបូរមាត់លើ និងបម្រើការបានដូចជា ដៃ ច្រមុះ និងបបូរមាត់។ មានសាច់ដុំចំនួន ៤០០០០ ប្រភេទ នៅក្នុងប្រមោយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77