គ្រូ​បង្វឹក ​Man City ​លើក​ឡើងថា ​កូន​ក្រុម​ត្រូវ​លេង​ឲ្យល្អ​បំផុត​ ទើប​វាយ​បក​៣​គ្រាប់​របស់​ Liverpool​ បាន | BayKdang គ្រូ​បង្វឹក ​Man City ​លើក​ឡើងថា ​កូន​ក្រុម​ត្រូវ​លេង​ឲ្យល្អ​បំផុត​ ទើប​វាយ​បក​៣​គ្រាប់​របស់​ Liverpool​ បាន | BayKdang

គ្រូ​បង្វឹក ​Man City ​លើក​ឡើងថា ​កូន​ក្រុម​ត្រូវ​លេង​ឲ្យល្អ​បំផុត​ ទើប​វាយ​បក​៣​គ្រាប់​របស់​ Liverpool​ បាន

(មេនឆេស្ទើ)៖ លោក Pep Guardiola និយាយថា Manchester City នឹងត្រូវលេងឱ្យបានល្អឥតខ្ចោះក្នុងជើងទី២វគ្គ៨ក្រុមចុងក្រោយ Champions League ម៉ោង១៖៤៥រំលងអធ្រាត្រថ្ងៃអង្គារទី១០ខែមេសា ឆ្នាំ២០១៨នេះទើបអាចវាយបកការនាំមុខ៣គ្រាប់របស់ Liverpool បាន។

Man City ឈានជើងមកកាន់ការប្រកួតនេះក្រោយរងបរាជ័យ២លើកផ្ទួនគ្នាក្រោមថ្វីជើង Liverpool ក្នុងពាន UCL និងក្រោមថ្វីជើង Man Utd ក្នុងក្របខ័ណ្ឌ Premier League ជាអ្វីដែលលោក Pep ហៅថាជាសប្ដាហ៍ដ៏ពិបាក។

ថ្វីបើកំពុងតាមពីក្រោយ៣គ្រាប់ លោក Pep នៅតែមានជំនឿថា Man City អាចស្រង់ដើមបាន ដោយនិយាយថា៖ «របៀបតែមួយគត់ដើម្បីលេងបាល់ទាត់បានល្អគឺគិតវិជ្ជមាន។ ដើម្បីឡើង អ្នកត្រូវលេងឱ្យល្អឥតខ្ចោះ បង្កើតឱកាសច្រើន និងរបូតឱកាសតិចតួច។ ឱកាសដែលយើងទទួល យើងត្រូវការពារឱ្យបានល្អ។ យើងមាន៩០នាទីហើយអ្វីក៏អាចកើតឡើងដែរ។ អ្វីដែលយើងត្រូវធ្វើគឺព្យាយាម។ យើងមាន៩០នាទីបូករួមទាំងម៉ោងបន្ថែមនិងអ្វីដែលយើងបានបង្ហាញឆ្នាំនេះ សូម្បីក្នុងការប្រកួតលើកចុងក្រោយ គឺយើងអាចបង្កើតឱកាសច្រើនក្នុងពេលពីរបីនាទីចុងក្រោយ»។

នៅពេលសួរថាតើផ្លូវចិត្តកីឡាករ Man City រងផលប៉ះពាល់ឬទេក្រោយចាញ់២ប្រកួតជាប់គ្នា លោក Pep តបថា៖ «ខ្ញុំមិនដឹងទេ។ ប៉ុន្តែបើសិនយើងមិនអាចដោះស្រាយជាមួយបញ្ហាផ្លូវចិត្តនោះបានទេ វានឹងក្លាយជាមេរៀនល្អសម្រាប់អនាគត។ វាជាតេស្តមួយ។ បាល់ទាត់ដូចជីវិតអីចឹង គឺប្រកួតប្រជែង»៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77