ដល់ថ្ងៃ​កំណើត​ភ្លាម ក្រុម​អ្នក​គាំទ្រ ធ្វើ​រឿង​ដ៏អស្ចារ្យ​មួយភ្លែត ដើម្បី​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ Jonghyun | BayKdang ដល់ថ្ងៃ​កំណើត​ភ្លាម ក្រុម​អ្នក​គាំទ្រ ធ្វើ​រឿង​ដ៏អស្ចារ្យ​មួយភ្លែត ដើម្បី​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ Jonghyun | BayKdang

ដល់ថ្ងៃ​កំណើត​ភ្លាម ក្រុម​អ្នក​គាំទ្រ ធ្វើ​រឿង​ដ៏អស្ចារ្យ​មួយភ្លែត ដើម្បី​រំឭក​ដល់​ដួង​វិញ្ញាណក្ខន្ធ Jonghyun

(កូរ៉េ)៖ អ្នកគាំទ្រចង់ឲ្យអតីតតារាចម្រៀង SHINee Jonghyun ដឹងថា ទោះបីជាបាត់បង់រូបគេជារៀងរហូត ទៅហើយក្តីប៉ុន្តែគ្រប់គ្នានៅតែចងចាំ និងស្រឡាញ់ Jognhyun គ្មានថ្ងៃបំភ្លេចបានដូចដែលថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ Jonghyun ធ្វើឲ្យអ្នកគាំទ្រនឹកដល់គ្រា ដែលធ្លាប់ប្រារព្ធពិធីជាមួយគ្នាយ៉ាងរីករាយ ហើយថ្ងៃនេះពួកគេមិនភ្លេចអតីតតារាប្រុស SHINee ម្នាក់នេះឡើយ ព្រោះរូបភាពរបស់ Jonghyun កំពុងស្ថិតនៅលើស្គ្រីនកញ្ចក់ផ្សាយពាណិជ្ជកម្ម ក្នុងហាងនានា សឹងតែនៅទូទាំងប្រទេសទៅហើយ។

អ្វីដែលក្រុមអ្នកគាំទ្រធ្វើនេះ គឺចំថ្ងៃកំណើតរបស់ Jonghyun តែម្តងធ្វើឲ្យអារម្មណ៍ពួកគេ នឹករំលឹកតារា K-Pop រូបនេះជាខ្លាំង ទើបរៀបចំគ្រប់រូបភាពរបស់ Jonghyun គ្រប់ទីកន្លែង ដើម្បីឧទ្ទិសដល់់ដួងវិញ្ញាណក្ខន្ធរបស់គេថាគ្រប់គ្នា មិនដែលភ្លេចគេម្តងណាឡើយ។

ការផ្សាយពាណិជ្ជកម្មរូប Jonghyun នៅ Daegu ស្ថិតនៅត្រង់ ច្រកផ្លូវចេញទី១ និង២ នៃស្ថានីយ៍ Jungangro ត្រូវបានដាក់បង្ហាញពីរបីថ្ងៃមុនខួបកំណើតរបស់លោក និងនៅស្ថានីយ៍ Gangnam ច្រកផ្លូវចេញទី៣,៤,៥,៦ និងរូបភាពឌីជីថលនៅលើអេក្រង់ចំនួន១៤ នៅស្ថានីយ៍ Samsung ត្រង់ច្រកផ្លូវចេញ COEX ព្រមទាំងដាក់នៅតាមទីតាំងជាច្រើនទៀតផងដែរ ដោយផ្ទាំងរូបភាពនីមួយៗរួមបញ្ចូលទាំងឃ្លីបវីដេអូ ក្នុងអាល់ប៊ុម «BASE» របស់ Jonghyun ទៀតផង។

គួរបញ្ជាក់ថា អ្នកគាំទ្របានចែករំលែករូបភាពអនុស្សាវរីយ៍ និងសារជាច្រើននៅតាមបណ្តាញសង្គម ដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះដួងវិញ្ញាណក្ខន្ធ Jonghyun ក្នុងថ្ងៃកំណើតឆ្នាំនេះ ដែលអតីតសមាជិកក្រុម SHINee រូបនេះ បានក្លាយជាប្រធានបទថ្មីមួយ នៅលើ Twitter #Jonghyunhappybirthday ទៅហើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77